**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ

ញូវដែលី៖ ឥណ្ឌូណេស៊ី និងឥណ្ឌានឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ រួមទាំងកិច្ចព្រមព្រៀងដ៏មានសក្ដានុពលក្នុងការលក់មីស៊ីលតម្រង់ទិសល្បឿនលឿនជាងសំឡេងផលិតដោយក្រុហ៊ុនរុស្ស៊ី និងឥណ្ឌា ទៅឱ្យរដ្ឋធានីហ្សាការតា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីទៅកាន់រដ្ឋធានីញូវដេលីក្នុងសប្តាហ៍នេះ។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះបានទម្លាយចេញ។

បងធំប្រចាំតំបន់អាស៊ានឥណ្ឌូណេស៊ីបានពិភាក្សាគ្នាជាយូរមកហើយជាមួយក្រុមហ៊ុន BrahMos Aerospace ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ដើម្បីទិញមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់លើនាវាចម្បាំងបាន។ ក្រុមហ៊ុន BrahMos បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅឆ្នាំ២០២៣ ថា ខ្លួនស្ថិតនៅក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋធានីហ្សាការតាលើកិច្ចព្រមព្រៀងដែលមានតម្លៃពី ២០០លានដុល្លារទៅ ៣៥០លានដុល្លារ។ មនុស្ស​ពីរ​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​ឱ្យដឹងថា ​កិច្ច​ព្រម​ព្រៀង​មួយ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ការ​ចរចា​កំពុង​បន្ត។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) បំពេញទស្សនកិច្ចប្រទេសឥណ្ឌានៅសប្តាហ៍នេះ។ លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនឹងផ្តោតលើការពង្រឹងទំនាក់ទំនងក្នុងវិស័យសន្តិសុខ ដែនសមុទ្រ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​ បាន​និយាយ​ថា ពួកគេ​មិន​មាន​ព័ត៌មាន​ណា​មួយ​ដើម្បី​ចែក​រំលែក​លើ​កិច្ច​ពិភាក្សា​នោះ​ទេ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាមជ្ឈិមបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ចំពោះមីស៊ីល BrahMos។ ក្រុមហ៊ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បរទេស​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០២២។ ក្រុមអ្នកវិភាគ បានលើកឡើងថា មីស៊ីល BrahMos គឺជាផ្នែកសំខាន់នៃការទូតការពារជាតិរបស់ឥណ្ឌាចាប់តាំងពីឆ្នាំ២០២០ មក។ ប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍បានបង្កើនការចំណាយលើវិស័យការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការអះអាងកាន់តែខ្លាំងរបស់មហាយក្សចិននៅក្នុងសមុទ្រចិនខាងត្បូង។

អត្ថបទដែលជាប់ទាក់ទង