ក្រសួងអប់រំ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១

ភ្នំពេញ៖ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ (The First Cambodia EdTech Summit) នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យើងត្រូវការអ្នកទាំងអស់គ្នាដើម្បីឱ្យកម្មវិធីនេះក្លាយជាវេទិកាដ៏មានសក្តានុពល! ក្នុងនាមជាអ្នកស្ម័គ្រចិត្ត អ្នកនឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ មានឱកាសបង្កើតទំនាក់ទំនង ទទួលបានបទពិសោធន៍ថ្មីៗ ព្រមទាំងបានចែករំលែក និងទទួលបានបទពិសោធន៍ល្អៗពីវិស័យអប់រំ និងបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជា។
-ចុះឈ្មោះ៖ https://forms.gle/yNPYYh5GAVJHFoN38
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ (ម៉ោង ៥:០០ នាទីរសៀល)
