**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ស្នើឱ្យមានការចោទប្រកាន់ ប្រធានាធិបតីលោក Yoon Suk Yeol ពីបទបះបោរ និងរំលោភអំណាច

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះបានផ្ដល់អនុសាសន៍ថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol គួរតែត្រូវបាន ចោទប្រកាន់ពីបទបះបោរ និងរំលោភអំណាច ខណៈពួកគេបានប្រគល់លទ្ធផលនៃការស៊ើបអង្កេតអំពីការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក Yoon ទៅឱ្យក្រុមរដ្ឋអាជ្ញា។

នៅបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ៥០ថ្ងៃ លើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បាននិយាយថាការចោទប្រកាន់ជាផ្លូវការប្រឆាំងលោក Yoon នោះគឺបទបះបោរ និងរំលោភអំណាច។

CIO បានបញ្ជាក់ដែរថាខ្លួនបានសម្រេចចិត្តស្នើឱ្យការិយាល័យរដ្ឋជ្ញានៃមណ្ឌល ភាគកណ្ដាលទីក្រុងសេអ៊ូល ចោទប្រកាន់ប្រឆាំងលោកប្រធានាធិបតីកំពុងកាន់អំណាច Yoon Suk Yeol ជុំវិញការចោទប្រកាន់ក្នុងនោះរួមមានទាំងការដឹកនាំការបះបោរ។ «លោក Yoon បានសមគំនិត ជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការយោធាមួយចំនួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤»។ នេះជាការបន្ថែមរបស់ CIO។

គួរបញ្ជាក់ថា នៅក្រោមប្រព័ន្ធច្បាប់កូរ៉េខាងត្បូង សំណុំរឿងរបស់ជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណថាជាប្រធានាធិបតី លោក Yoon Suk Yeol នឹងត្រូវប្រគល់ទៅឱ្យក្រុមរដ្ឋអាជ្ញា ដែលមានរយៈពេល១១ថ្ងៃ ដើម្បីសម្រេចចិត្តថាតើត្រូវចោទប្រកាន់លោក Yoon ដែរឬក៏អត់៕

អត្ថបទដែលជាប់ទាក់ទង