ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យនាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក François SCHNOBELEN នាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍សកម្មភាពសាលានាពេលកន្លងមក និងទិសដៅការងារឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាលា ព្រមទាំងលើកទឹកចិត្ត និងគាំទ្រចំពោះការបណ្តុះបណ្តាល និងសហប្រតិបត្តិបន្តរបស់សាលាជាមួយនឹងក្រសួងទេសចរណ៍ ព្រមទាំងជម្រុញឱ្យមានការបណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិតពីតំបន់អាស៊ាន៕

