ព័ត៌មានបឋម៖ ប្រជាពលរដ្ឋជាង២០នាក់ដួលសន្លប់ បន្ទាប់ពីប្រមូលផ្តុំគ្នារងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា សុខ គង់

ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់រយនាក់ប្រមូលផ្តុំគ្នារងចាំទទួលអាំងប៉ាវ នៅភូមិគ្រឹះលោកអ្នកឧកញ៉ា សុខ គង់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយខណៈដែលកំពុងផ្តុំគ្នា ដោយសារមនុស្សច្រើន ស្រាប់តែកើតមានអាការៈខ្យល់គរ ដួលសន្លប់ ជាបន្តបន្ទាប់ជាង២០នាក់។
ក្រោយកើតហេតុ គេឃើញមានរថយន្តសង្គ្រោះច្រើនគ្រឿង បានចេញទៅជួយសង្គ្រោះនិង អន្តរាគមន៍៕

