រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តឧត្តរមានជ័យ ប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ អន្លង់វែង និងប្រធានមូលនិធិសាងសង់សួនសម្តេចតេជោខេត្តឧត្តរមានជ័យ។
ពិធីនេះមានការចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
ក្នុងពិធីបញ្ចុះបឋមសីលានេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕

