**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អគ្គនាយកដ្ឋានគយ ប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ និងត្រូវជាខួបលើកទី៧២ នៃការបង្កើតអង្គការគយពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.) បានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ និងត្រូវជាខួបលើកទី៧២ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីគយ និងរដ្ឋាករ តំណាងក្រសួង/ស្ថាប័ន តំណាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា។

ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «រដ្ឋបាលគយបន្តយកចិត្តទុកដាក់ និងអនុវត្តការប្តេជ្ញារបស់ខ្លួនលើប្រសិទ្ធភាព, សន្តិសុខ និងវិបុលភាព» (Customs Delivering its Commitment to Efficiency, Security and Prosperity)។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៦ប្រទេស រៀបចំពិធីទិវាគយអន្តរជាតិ ដើម្បីរៀបចំអបអរសាទរ និងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក(World Customs Organization -WCO)។

អ.គ.រ. សម្រេចជ្រើសយកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ប្រារព្ធរៀបចំទិវាគយអន្តរជាតិ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសារថ្ងៃទី២៦ ត្រូវនឹងថ្ងៃអាទិត្យ។

ប្រធានបទសម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណងអំពាវនាវដល់សមាជិកនៃអង្គការគយពិភពលោកទាំងអស់ ឱ្យបន្តឆ្ពោះទៅរកការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតលើតម្រូវការក្នុងការប្រែក្លាយការប្តេជ្ញាចិត្តរបស់សមាជិកនីមួយៗ ទៅជាការអនុវត្តផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ធានាសន្តិសុខ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងចីរភាព។

បន្ថែមលើនេះ ប្រធានបទឆ្នាំនេះ មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយនីមួយៗ ក្នុងការរៀបចំនិងអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយ អនុលោមតាមស្តង់ដានិងគោលការណ៍ណែនាំរបស់អង្គការគយពិភពលោក។

ជាក់ស្តែង អនុលោមតាម យុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្ម គយឆ្នាំ២០២៤-២០២៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការសកម្មភាព
ប្រចាំឆ្នាំ២០២៥ ដោយបានក្រសោបបញ្ចូលនូវខ្លឹមសារនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ដែល ពាក់ព័ន្ធនឹងការងារគយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នាពេលចុងក្រោយនេះ។

លើសពីនេះ សកម្មភាពគន្លឹះៗ មួយចំនួនពាក់ព័ន្ធ នឹងការជំរុញប្រសិទ្ធភាព នៃការប្រមូល ចំណូល ដែលមានចែងក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៥ ព្រមទាំងវិធានការជាក់លាក់នានារបស់រាជរដ្ឋាភិបាលស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ក៏ត្រូវបាន ដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពនេះ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ អ.គ.រ. ក៏បានផ្សព្វផ្សាយនូវកម្រងអត្ថបទថ្មីពាក់ព័ន្ធនឹងនីតិវិធីគយនៅកម្ពុជានោះគឺ «សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជា»។ សៀវភៅមគ្គុទ្ទេសក៍នេះគឺជាការធ្វើបច្ចុប្បន្នភាពលើ «កម្រងអត្ថបទនីតិវិធីបំពេញបែបបទបញ្ចេញ ទំនិញពីគយ» ដែលបានបោះពុម្ពក្នុងឆ្នាំ២០១៥ ដោយបានកែសម្រួល និងបន្ថែមថ្មីនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន ព្រមទាំងត្រូវបានតាក់តែង ឡើងជាភាសាសាមញ្ញសម្រាប់អ្នកអានទូទៅអាចយល់បាន ដោយពុំចាំបាច់មានចំណេះដឹងស៊ីជម្រៅលើជំនាញនិងបច្ចេកទេសគយឡើយ។

អ.គ.រ. សង្ឃឹមជឿជាក់ថា សៀវភៅមគ្គុទ្ទេសក៍នីតិវិធីគយកម្ពុជាថ្មីនេះ នឹងក្លាយជាឯកសារដ៏មានសារៈប្រយោជន៍សម្រាប់អ្នកអានគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញគោលនយោបាយជាពិសេសធុរជនដែលកំពុងឬមានបំណងប្រកបធុរកិច្ចនៅកម្ពុជាអាចស្វែងយល់បន្ថែមនូវឯកសារពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។

ដើម្បីចូលរួមអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ ក៏ដូចជាការលើកទឹកដល់មន្ត្រីគយនិងរដ្ឋាករ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ជូនមន្រ្តីគយនិងរដ្ឋាករចំនួន ១២រូប, តំណាងក្រសួងពាណិជ្ជកម្មចំនួន ១រូប, ក្រសួងយុត្តិធម៌ចំនួន ១រូប, អគ្គស្នងការនគរបាលជាតិចំនួន ១រូប, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន១រូប និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១រូប ដែលមានស្នាដៃ និងកិច្ចសហប្រតិបត្តិការល្អ, អ្នកជំនាញការ ដែលមានស្នាដៃចំនួន១រូប និងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតចំនួន២ សរុបទាំងអស់ចំនួន ២០វិញ្ញាបនបត្រ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីគយនិងរដ្ឋាករដែលមានស្នាដៃសរុបចំនួន ២៥រូប បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ក៏មានពិធីចែកបណ្ណសរសើរឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) ដែលមានស្នាដៃឆ្នើម និងគុណបំណាច់ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំការអនុវត្តគម្រោងវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GlobalTravel Assessment System-GTAS) សរុបចំនួន ៣៩រូប។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ពិធីអបអរសាទរទិវាគយអន្តរជាតិ នឹងធ្វើឱ្យមានចំណាប់អារម្មណ៍ក្នុងការបន្តការគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការបំពេញតួនាទី និងបេសកកម្មរបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ និងយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ ២០២៤-២០២៨ ប្រកបដោយជោគជ័យនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិការពារសុវត្ថិភាពនិងសុខុមាលភាពប្រជាជន ធានាសន្តិសុខជាតិ និងវិបុលភាព បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង