**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន

លោកមេធាវី សាំង វណ្ណៈ៖ តួនាទីរបស់មេធាវី កាន់តែមានសារៈសំខាន់ ខណៈពេលដែលសង្គមត្រូវបានធ្វើទំនើបកម្ម និងមានការវិវត្តន៍ឥតឈប់ឈរ ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ

ភ្នំពេញ៖ នាឱកាសអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹងស្តីពី «វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌និងបែបបទនៃការ ចូលប្រកប វិជ្ជាជីវៈមេធាវី» ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានចូលរួមជិត ៤០០នាក់ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទីរបស់មេធាវី កាន់តែមានសារៈសំខាន់ ខណៈពេលដែលសង្គមត្រូវបានធ្វើទំនើបកម្ម និងមានការវិវត្តន៍ឥតឈប់ឈរ ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ ដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកមេធាវី សាំង វណ្ណៈ បានបន្ថែមថា នៅពេលប្រជាពលរដ្ឋអាចមានការលំបាក ក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហេតុនេះតួនាទី របស់មេធាវី កាន់តែមានភាពចាំបាច់ដើម្បីធានាបាន នូវសុវត្ថិភាពគតិយុត្តនៃសកម្មភាពអាជីវកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃ មួយចំនួនរបស់ ប្រជាពលរដ្ឋ នៅក្នុងសង្គមតាមរយៈ ការផ្តល់សេវាប្រឹក្សាយោបល់ ការរៀបចំឯកសារផ្លូវច្បាប់នានាដែលច្បាប់អនុញ្ញាត និងដើម្បីការពារនូវ សិទ្ធិស្របច្បាប់ នៅក្នុងករណីដែលមានវិវាទកើតឡើង។

បន្ថែមពីនេះក្នុងករណីដែលវិវាទត្រូវបានប្តឹង ផ្តល់ទៅដល់តុលាការ ជំនួយរបស់មេធាវីក្នុងការការពារក្តីជូនប្រជាពលរដ្ឋនៅក្នុងដំណើរការនីតិវិធី តុលាការ រឹងរឹតតែមានភាពចាំបាច់ និងមានសារៈសំខាន់ថែមទៀត ម៉្យាងដោយសារនីតិវិធីក្នុងប្រព័ន្ធ តុលាការមានច្រើនប្រភេទ ហើយមានលក្ខណៈបច្ចេកទេសស៊ីជម្រៅ និងម៉្យាងទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅក្នុងកិច្ចដំណើរការនៃនីតិវិធី នានារបស់តុលាការ។

ក្នុងនាមជាប្រធានស្ថាប័នបម្រើដល់ការអនុវត្តច្បាប់ និងយុត្តិធម៌សង្គម លោកប្រធានគណៈមេធាវី ក៏បានលើកទឹកចិត្ត ប្អូនៗជានិស្សិតទាំងអស់ ពិសេសនិស្សិតជំនាញនីតិសាស្ត្រ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងត្រូវស្វែងយល់អំពីរីកចម្រើននៃសង្គមជាតិ ត្រូវមានសុទិដ្ឋិនិយមចំពោះការដឹកនាំនៃស្ថាប័ននានារបស់ជាតិ ប្រព័ន្ធយុត្តិធម៌ ដំណើរការនៃការពង្រឹងនីតិរដ្ឋនៅកម្ពុជា ការអនុវត្តច្បាប់ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និង តថភាពជាក់ស្តែងនៃសង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងស្ថានភាពនៃប្រជាជន។

បន្ថែមពីនេះលោកប្រធានគណៈមេធាវី បានគូសបញ្ជាក់ថា គោលនយោបាយដឹកនាំទាំង ៩ចំណុច ដែលលោកប្រធានបានដាក់ចេញ ជាពិសេសពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ដល់អ្នកដែលមានឧបនិស្ស័យ មានបំណងចូលប្រកបវិជ្ជាជីវៈមេធាវីគឺអាចដាក់ពាក្យចូលរួមប្រឡងប្រជែង នៅពេលមានសេចក្ដីជូនដំណឹង ហើយសូមមានជំនឿចិត្តថា « ចេះគឺជាប់ »។

នាឱកាសនោះអ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងដែរថា ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ, សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវកម្មវិធីបាថកថា សិក្ខាសាលា និងវេទិការវិទ្យាសាស្ត្រ ជាច្រើនដង និងជាប្រចាំឆ្នាំទៅតាមកម្មវិធីដែលបានគ្រោងទុក ក្នុងរង្វង់ប្រមាណពី១០-១៥ដង តាមរយៈជំនាញផ្សេងៗគ្នានៃមហាវិទ្យាល័យនីមួយៗ និងសាលាក្រោយឧត្តម ដោយបានអញ្ជើញបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អ្នកឯកទេស វាគ្មិនល្បីៗកម្រិតគរុសភា(Academic) ដែលមានជំនាញជ្រៅជ្រះទាំងក្នុងវិស័យសាធារណៈ និងឯកជន៕

អត្ថបទដែលជាប់ទាក់ទង