**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំរដ្ឋបាលរាជធានីជំរុញអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឲ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ ដូច្នេះមន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឲ្យគម្រោងនេះចេញជារូបរាងឡើង។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា។

ព្រមជាមួយគ្នានោះ នៅក្នុងពិធីបិទសន្និបាតឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់ឡើងវិញបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីប្រជុំជន សំដៅលើកកម្ពស់សោភ័ណភាពក្នុងការរស់នៅឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានទាញការចាប់អារម្មណ៍ថា ក្នុងមួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កាន់តែមានភាពកាចសាហាវជាងមុខ និងតែងបង្កឲ្យមានការបាត់បង់ជីវិតជាបន្ដបន្ទាប់ ពិសេសក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បានបន្សល់នូវសោដនកម្មយ៉ាងសោកសៅបំផុត ពិសេសចំពោះក្រុមគ្រួសារជនរងគ្រោះ។ លើសពីនេះ ប្រៀបដូចជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។

ជាចំណែកមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យពង្រឹងឡើងវិញចំពោះការគ្រប់គ្រងម៉ោងចេញ-ចូលក្នុងរាជធានីភ្នំពេញ របស់រថយន្ដធុនធំ រថយន្ដក្រឡុកស៉ីម៉ង់ជាដើម ដែលកន្លងទៅហាក់មានការឆក់ល្វែង ហើយលោកឃើញថា រថយន្ដក្រឡុកស៉ីម៉ង់ខ្លះមិនគោរពទៅតាមម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ក៏ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ក៏ត្រូវបន្ដលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួន ពិសេសទីតាំងកម្សាន្ដសប្បាយ កុំឲ្យមានការលួចបង្កប់ការប្រើប្រាស់គ្រឿងញៀន។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីរៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវសាធារណៈ ដោយត្រូវផ្ដោតការយកចិត្តទុកដាក់ឡើងវិញនៅតាមបណ្ដាខណ្ឌទាំង១៤ ជៀសវាងការលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់ និងម្យ៉ាងទៀតជាបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង