**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន

ដាវ៉ូស៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News ឧបនាយករដ្ឋមន្ត្រីចិនលោក ទីង ស៊ឺស៊ាំង (Ding Xuexiang) បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដែលការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ទីង ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖ «យើងមិនស្វែងរកអតិរេកពាណិជ្ជកម្មទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាព»។

ការអត្ថាធិប្បាយរបស់លោក ទីង បានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានដកចិត្តវិញពីការអនុវត្តផែនការដកហូតពន្ធគយលើទំនិញនាំចូលពីចិនបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ គាត់បានផ្តោតលើការដកហូតពន្ធគយលើប្រទេសកាណាដា និងម៉ិកស៊ិក ដោយបង្ហាញផែនការដកហូតពន្ធគយដែលលោកបានគំរាមកំហែងធ្វើកន្លងមករហូតដល់ ២៥% នៅថ្ងៃទី១ ខែកុម្ភៈ។

លោក ទីង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំពីរ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចិន ដែលជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនភីង បាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងបង្កើនការនាំចូល ហើយប្រទេសចិនមានកម្រិតជារួមនៃពន្ធគយទាប ៧,៣%។

លោកក៏បានលើកឡើងពីការរៀបចំឱ្យមានអត្រាពន្ធសូន្យ របស់ប្រទេសចិនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចផងដែរ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងអ្វីដែលហៅថា Global South។

អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៩៩២ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជំរុញដោយការនាំចេញដ៏រឹងមាំដែលជួយជំរុញសេដ្ឋកិច្ច ប៉ុន្តែអាចត្រូវបានគំរាមកំហែងដោយពន្ធគយ។ ប្រទេសផ្សេងទៀតដូចជាសហភាពអឺរ៉ុប និងប្រេស៊ីលក៏បានចាត់វិធានការទប់ស្កាត់ការហូរចូលផលិតផលចិនដែលមានតំលៃទាបផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង