**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ណែនាំកិច្ចការមួយចំនួនដល់មន្ទីរសង្គមកិច្ចខេត្តរតនគិរី និងស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី និងបានធ្វើពិធីប្រកាសចូលកាន់មុខ តំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។ ការទទួល ភារកិច្ចថ្មីនេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមរបាយការណ៍របស់លោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, ឯកឧត្តមរដ្ឋមន្ត្រី សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេច បានរយៈពេលកន្លងមក។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម នឹងសាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តរតនគិរី ដែលមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត នៅទីនេះស្រាប់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តរតនៈគិរីទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ផ្តល់កិច្ចសហការសម្របសម្រួល និងកិច្ចអន្តរាគមន៍នានា ក្នុងការអនុវត្តកម្មវិធីការងារដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះ កំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ នៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៣ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ បានកំណត់យក “ការធ្វើស្ដាប់នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន” ដើម្បីបន្ត អភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមមួយដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាបន្ន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា តាមរយៈកម្មវិធីគោលនយោបាយនេះ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល ការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ច គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និងផ្តល់ការណែនាំដល់គ្រប់ តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជំនួ ជួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្នដែលបច្ចុប្បន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាននិងកំពុងអនុវត្ត។ លើសពីនេះទៀត ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអនុសាសន៍ ១៥ចំណុច ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស ធានាដល់ការសម្រេចបាននូវគោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នក្រសួងកំពុងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍នេះ ជាមួយអគ្គនាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច បាននិងកំពុងរៀបចំការពិនិត្យ ឡើងវិញ ការវិភាគមុខងារ និងកែសម្រួលរចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់ របស់ខ្លួន កាន់តែឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការ គ្រប់គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច។ ទោះយ៉ាងណាយើងនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យយើងទាំងអស់គ្នា បន្តកិច្ចខិតខំ ប្រឹងប្រែង និងរួមគ្នាដោះស្រាយដើម្បីឆ្លើយតបព្រមគ្នា និងទាន់ពេលវេលា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងណែនាំកិច្ចការមួយចំនួនដូចខាងក្រោម៖

ទី១៖ ចំពោះប្រធានអនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាព គ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាប្រធាន សាខា ឬថ្នាក់ដឹកនាំអង្គភាព ត្រូវដឹងសុខទុក្ខការលំបាករបស់មន្ត្រីក្រោមឱវាទ និងចេះសម្របសម្រួលដោះស្រាយ ការលំបាកទាំងក្នុងកន្លែងធ្វើការ ក៏ដូចការលំបាកផ្ទាល់ខ្លួនរបស់មន្ត្រី ត្រូវចេះប្រមូលកម្លាំងដឹកនាំតាមរយៈការ ផ្តល់តម្លៃដល់មន្ត្រីគ្រប់រូប និងចេះប្រើចំណុចខ្លាំងរបស់មន្ត្រីដើម្បីឱ្យពួកគេអាចចូលរួមជួយអង្គភាពបាន។

ទី២៖ ចំពោះមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាពក្រោម ឱវាទ ត្រូវសហការគ្នា បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត។ ទោះបីថាមន្ទីរ ស.អ.យ មិនទទួលបន្ទុកផ្ទាល់លើការងារសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការក៏ដោយ ក៏លោក ប្រធានមន្ទីរ ត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការសម្រាប់ក្រសួង ក្នុងការតាមដានការអនុវត្ត កិច្ចការនេះ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់រៀបចំការងារគ្រប់គ្រងបុគ្គលិក ពេលម៉ោងបំពេញការងារ របៀបរបបធ្វើការងារ ក៏ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អង្គភាព និងពង្រឹងកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ទី៣៖ មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ត្រូវជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ព័ន្ធ ចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យ បានឆាប់រហ័ស។

ទី៤៖ មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់ជាធរមាន ក៏ដូចជាត្រូវខិតខំផ្សព្វផ្សាយ និងជំរុញឱ្យជនមានពិការភាពនៅមូលដ្ឋាន ទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បី ទទួលបានឱកាសការងារកាន់តែប្រសើរ។

ទី៥៖ ក្រោមកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើ ជួញដូរមនុស្ស តាមរយៈជំរុញការផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការជឿ តាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់។

ទី៦៖ មន្ទីរ ស.អ.យ ដោយមានការសហការល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមាន ដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។ គួរពង្រឹងអនុគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់របស់ខេត្ត ដែលមានអភិបាលខេត្តជាប្រធានកិត្តិយស។
ទី៧៖ សូមសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះនិងងាយរងគ្រោះផ្សេងៗទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បី សង្គមកម្ពុជាទាំងមូល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមទទួលបាន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង