**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

តំណាងភាគីនិយោជក និងសហជីព៖ ប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ចូលរួមចំណែកធ្វើឱ្យកម្មករនិយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ភ្នំពេញ៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត។ ទន្ទឹមនេះការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗទទួលបានចំណូលប្រចាំខែប្រមាណជា៣៦០ដុល្លារ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ ដុល្លារ។

ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះបានគូសបញ្ជាក់បន្ថែមថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវសំណាញ់គាំពារសង្គមដល់បងប្អូនកម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយមិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម។ ដែលទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត។

ស្របពេលដែលកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យនេះផងដែរ ប្រធានសហជីពរូបនេះមើលឃើញថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិកជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើនមានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពខុសប្លែកជាងពេលមុនៗស្ទើរតែទាំងស្រុង។

ទន្ទឹមនឹងនេះ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាដែលបានអនុម័តសម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ផ្អែកលើសេដ្ឋកិច្ចជាតិ និងសកលលោក និងមានការចូលរួមចរចាពីត្រីភាគី ធ្វើយ៉ាងណាប្រាក់ឈ្នួលអប្បបរមាដែលបានដាក់ចេញ ត្រូវតែធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ផលិតភាពក្នុងស្រុក និងជីវភាពរបស់បងប្អូនកម្មករនិយោជិត ជាពិសេសរក្សាបាននូវការប្រកួតប្រជែងទីផ្សារអន្តរជាតិជាមួយបណ្តាប្រទេសដែលមានកម្រិតវិនិយោគដូចប្រទេសកម្ពុជាផងដែរ។

លោកអគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌបន្ថែមថា ជាគោលការណ៍អន្តរជាតិដើម្បីធ្វើឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណសមរម្យ គេត្រូវគិតគូរពីថ្លៃនៃការរស់នៅ (cost of living) ពោលគឺកំណត់ថ្លៃលើមុខទំនិញ និងសេវាមួយចំនួននៅក្នុងប្រទេស ថាតើការចំណាយចំណាយរបស់ពលរដ្ឋអស់ប៉ុន្មានក្នុងមួយខែ?។ ក្នុងនោះ ប្រសិនបើពលរដ្ឋចំណាយអស់១០០ ដុល្លារក្នុងមួយខែ ហើយចំណូលរបស់ពលរដ្ឋក្រោម ១០០ដុល្លារ នោះពួកគេកំពុងរស់នៅក្នុងបន្ទាត់ក្រីក្រ ដូច្នេះហើយការចរចារប្រាក់ឈ្នួលរបស់កម្ពុជាសម្រាប់កម្មករក៏ដូចគ្នាដែរ គឺត្រូវបានគិតគូរឱ្យផុតពីបន្ទាត់ក្រីក្ររបស់កម្មករនិយោជិតជាចាំបាច់បំផុត៕

អត្ថបទដែលជាប់ទាក់ទង