**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់

ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញកែលម្អចំណុចខ្វះខាត និងការពង្រឹងការអនុវត្តគម្រោងការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការកែលម្អចំណុចខ្វះខាត និងការពង្រឹងការអនុវត្តគម្រោងការងារនានារបស់ក្រសួងធនធានទឹក និងឧតុនិយម អង្គភាពក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ តាមរយៈរបាយការណ៍លទ្ធផលចុះអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងបង្កើតយន្តការពង្រឹងការអនុវត្តគម្រោងការងារនានា ដើម្បីធ្វើការកែលម្អលើចំណុចខ្វះខាត ដូចបានលើកឡើងនៅក្នុងរបាយការណ៍ចុះអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣ សំដៅជំរុញឱ្យការអនុវត្តការងារក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ក្រសួងអធិការកិច្ចបានចាត់គណៈប្រតិភូចុះធ្វើអធិការកិច្ចការអនុវត្តការងារមួយចំនួនរបស់ក្រសួងធនធានទឹក និងឧតុនិយម អង្គភាពក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ ដែលរួមមាន៖ ១).ការអនុវត្តតួនាទី-ភារកិច្ច, ២).ការសាងសង់ ជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រនិងច្រាំងទន្លេ, ៣).ការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក, ៤). ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រកសិករក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយបានរកឃើញមានចំណុចល្អជាច្រើន ព្រមទាំងចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អ។

ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ឱ្យដឹងថា អង្គប្រជុំបានទទួលស្គាល់នូវចំណុចខ្វះខាតទាំង១០ ចំណុច ដែលបានលើកឡើងនៅក្នុងរបាយការណ៍លទ្ធផលអធិការកិច្ចរបស់ក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងបានបញ្ជាក់ថា នាយកដ្ឋានទាំង១២នៃក្រសួងធនធានទឹក និងឧតុនិយមបានឯកភាពជំរុញការកែលម្អ ដើម្បីឱ្យការអនុវត្តការងារនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង