ក្រសួងការងារ ឱ្យក្រុមហ៊ុនចំនួន៥ចូលខ្លួនមកដោះស្រាយវិវាទការងារ

ភ្នំពេញ៖ ដោយអនុលោមតាមច្បាប់ស្ដីពីការងារ បន្ទាប់ពីទទួលបានបណ្ដឹងអំពីវិវាទការងារ អ្នកផ្សះផ្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់វិធានការភ្លាមៗ ដោយចាប់ផ្ដើមការផ្សះផ្សាស្របតាមនីតិវិធីច្បាប់ជាធារមាន។
ក្នុងន័យនេះដើម្បីធានាបាននូវការដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងមានការចូលរួមពីភាគីវិវាទ ក្រសួងបានជូនដំណឹងទៅភាគីវិវាទនៃសំណុំរឿងវិវាទការងារ ដែលមិនមានឆន្ទៈចូលរួមដោះស្រាយ ចំនួន៥ក្រុមហ៊ុន ត្រូវតែចូលរួមក្នុងយន្ដការផ្សះផ្សា ឱ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥៕

