**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

រដ្ឋមន្ត្រីបរិស្ថាន៖ អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជន ប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិច និងធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជននៅខេត្តកំពង់ឆ្នាំងមិនត្រឹមតែប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិចទេ គាត់បានធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា។ បើយើងពិនិត្យទិដ្ឋភាពជារួមសកម្មភាពនៅខេត្តកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃព្រហស្បតិ៍ សិស្សានុសិស្ស ១១ម៉ឺននាក់ចេញមករើសសំរាមថងប្លាស្ទិក ដែលនេះជាការប្តេជ្ញាចិត្តក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថងប្លាស្ទិកទេ»។

ក្នុងឱកាសអញ្ជើញពិនិត្យមើលទីលានចាក់សំរាមនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា មូលហេតុដែលរុញច្រានឱ្យខេត្តកំពង់ឆ្នាំង បានប្រកាសជាខេត្តគ្មានសំរាមប្លាស្ទិក ដោយសារកន្លងមកក្រសួងបរិស្ថាន បានបើកយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ គិតមកដល់ពេលនេះមានរយៈពេលជាង៤០០ថ្ងៃ ឬ ១ឆ្នាំ ៣ខែ ២២ថ្ងៃមកហើយ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងមកយើងបានសិក្សារយៈពេល ៣ ទៅ ៤ខែ និងស្នើឱ្យខេត្តកំពង់ឆ្នាំងធ្វើយុទ្ធនាការ «ផ្លូវជាតិ គ្មានសំរាមប្លាស្ទិក» ឱ្យខេត្តទាំងមូលគ្មានសំរាមប្លាស្ទិកនៅទីសាធារណៈ ទាំងនេះយើងមិនដែលបានប្រកាសទេ ប៉ុន្តែឯកឧត្តមបណ្ឌិតបានចាត់ទុកថា នេះជាការសាកល្បងរបស់ឯកឧត្តម ហើយការសាកល្បងនេះក៏ទទួលបានជោគជ័យ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានអំពាវនាវទៅដល់រាជធានី-ខេត្តទាំងអស់ ធ្វើយ៉ាងណាអនុវត្តតាមគោលការណ៍រួមគ្នាសម្អាតផ្ទះយើង រួមគ្នាសម្អាតខេត្តរបស់យើង រួមគ្នាសម្អាតកម្ពុជារបស់យើង មានតែយើងធ្វើទាំងអស់គ្នាទេទើបទទួលបានបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង