**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ

ស្នងការខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមករា ឆ្នាំ២០២៥ ផ្សព្វផ្សាយទិសដៅអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ/អធិការរង នគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ ផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា គ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអនុវត្តការងារចំពោះមុខដូចខាងក្រោម៖

១-បន្ដពង្រឹងការអនុវត្តការងារ គ្រប់ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន

២-បន្ដអនុវត្តយន្ដការ បង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងការគ្រប់គ្រង់មុខសញ្ញាក្មេងទំនើង បើកើតមាន គឺត្រូវតែបោសសម្អាត

៣-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រប់បទល្មើស ដូចជា បទល្មើសព្រហ្មទណ្ឌ, បទល្មើសជួញដូរ, គ្រឿងញៀន, សេដ្ឋកិច្ច និងបទល្មើសចរាចរណ៍ផ្លូវគោក

៤-បន្ដវិធាន ផ្សព្វផ្សាយអំពីករណីអគ្គិភ័យឆាបឆេះ ដើម្បីមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស និងយ៉ាងសកម្ម ក្នុងការ បង្ការ និងទប់ស្កាត់លើករណីអគ្គិភ័យឆាប់ឆេះ

៥-បន្ដសិក្សាស្រាវជ្រាវ ហើយធ្វើការសន្និដ្ឋានច្បាស់លាស់លើមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីបបន្ដពង្រឹងវិធានការកាត់បន្ថយអត្រាគ្រោះថ្នាក់ ឱ្យមានកម្រិតទៀបបំផុត

៦-បន្ដការគ្រប់គ្រងស្ថិតិជនបរទេស

៧-បន្ដជំរុញការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យឆាប់រហ័ស

៨-បន្ដពង្រឹង វិធានការផ្លាស់ប្ដូរវេនប្រចាំបញ្ជា ២៤/២៤ម៉ោង និងការចុះល្បាតចល័តក្នុងភូមិសាស្រ្តងាយរងគ្រោះ

៩-បន្ដពង្រឹង វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព រក្សាបានសណ្ដាប់ធ្នាប់សង្គម

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានណែនាំ និងផ្សព្វផ្សាយទិសដៅបន្ដរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងបានណែនាំបន្ថែមឱ្យគ្រប់កងកម្លាំង យកចិត្តទុកដាក់ខ្ពស់លើការ ការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលខាងមុខនេះ ឱ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង