**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឥណ្ឌូនេស៊ី ពិន័យក្រុមហ៊ុន Google ១២លានដុល្លារ ពីបទធ្វើអាជីវកម្មមិនយុត្តិធម៌ ពាក់ព័ន្ធនឹងសេវាកម្មប្រព័ន្ធបង់ប្រាក់របស់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ បានបង្គាប់ឱ្យក្រុមហ៊ុន Google ត្រូវបង់ប្រាក់ពិន័យប្រមាណ ២០២ពាន់លានរូពៀ (១២.៣៧លានដុល្លារអាមេរិក) ពីបទធ្វើអាជីវកម្មមិនយុត្តិធម៌ ពាក់ព័ន្ធនឹងសេវាកម្មប្រព័ន្ធបង់ប្រាក់របស់ខ្លួន សម្រាប់កម្មវិធី Google Play Store ជាវេទិកាចែកចាយកម្មវិធីផ្នែកទន់របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ទីភ្នាក់ងារ បានចាប់ផ្តើមការស៊ើបអង្កេតមួយ ទៅលើក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alphabet Inc ក្នុងឆ្នាំ២០២២ ដោយសង្ស័យក្រុមហ៊ុនបានបំពាន តួនាទីរបស់ខ្លួន ដោយតម្រូវឱ្យអ្នកបង្កើតកម្មវិធីរបស់ឥណ្ឌូនេស៊ី ប្រើប្រាស់កម្មវិធី Google Pay Billing ក្នុងអត្រាខ្ពស់ជាងប្រព័ន្ធទូទាត់ផ្សេងទៀត បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការដកចេញពីកម្មវិធី Google Play Store។

ទីភ្នាក់ងារបានរកឃើញថា ក្រុមហ៊ុន Google បានគិតថ្លៃសេវារហូតដល់៣០ភាគរយ តាមរយៈកម្មវិធី Google Pay Billing។

​Google បានគ្រប់គ្រង៩៣ភាគរយ នៃចំណែកទីផ្សារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាប្រជាជន២៨០លាននាក់ ជាប្រទេសដែលមានកំណើនយ៉ាងលឿន លើវិស័យសេដ្ឋកិច្ចឌីជីថល។ នេះបើតាមទីភ្នាក់ងារបានឱ្យដឹង។

​ក្រុមហ៊ុន Google កាលពីពេលមុន បានលើកឡើងថា ខ្លួនបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធមួយ ដែលអ្នកបង្កើតកម្មវិធី អាចផ្តល់ឱ្យអ្នកប្រើប្រាស់ អាចជ្រើសរើសនូវជម្រើសបង់វិក្កយបត្រ។

គួររំលឹកថា ក្រុមហ៊ុន Google ធ្លាប់ត្រូវបានពិន័យជាង៨ពាន់លានអឺរ៉ូ (៨.៣១ពាន់លានដុល្លារអាមេរិក) ដោយសហភាពអឺរ៉ុប កាលពីទសវត្សរ៍មុន ពីបទអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង ទាក់ទងនឹងសេវាកម្មប្រៀបធៀបតម្លៃរបស់ខ្លួន, ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android និងសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម។

អត្ថបទដែលជាប់ទាក់ទង