អំណោយដ៍ថ្លៃថ្លា របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនអង្គភាពចំណុះយោធភូមិភាគទី៥

ភ្នំពេញ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អង្គភាពចំណុះយោធភូមិភាគទី៥ បានទទួលការឧបត្ថម្ភសម្ភារៈ ថវិកា ក្នុងប្រតិបត្តិការបង្រ្គាបបទល្មើសនេសាទ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅខេត្តកំពង់ឆ្នាំង ចំនួន ១២គ្រឿង ក្នុងនោះម៉ាសុីន៣២សេះ ចំនួន ៧គ្រឿង ម៉ាសុីន ២៥សេះ ចំនួន ០៥គ្រឿង សំបកស្មាច ចំនួន ១២ 8.5m អាគុយ ៤០ ចំនួន ០៧គ្រឿង ធុងដាក់ប្រេងសាំង ចំនួន ០៧ និង ដងស្លាបចក្រ ចំនួន ១២ ។
ជំនួសមុខឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំងយោធភូមិភាគទី៥ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ សម្ភារៈប្រើប្រាស់ ដល់អង្គភាពចំណុះយោធភូមិភាគទី៥ និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឲ្យចំគោលដៅ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

