**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ប្រជាជនឥណ្ឌូណេស៊ីជិត ៨១% ពេញចិត្ត​ចំពោះការដឹកនាំរបស់ ប្រធានាធិបតី Prabowo Subianto

ហ្សាការតា៖ លទ្ធផលនៃការស្ទង់មតិមួយ បានបង្ហាញឱ្យឃើញនាថ្ងៃចន្ទនេះថា ប្រជាជនឥណ្ឌូណេស៉ីជិត៨១ភាគរយ ពេញចិត្ត​ចំពោះការដឹកនាំរបស់ ប្រធានាធិបតីលោក Prabowo Subianto ក្រោយការឡើងកាន់អំណាចបាន១០០ថ្ងៃ ខណៈអត្រាដ៏ខ្ពស់​បែបនេះ ត្រូវបានអះអាងថា ដោយសារតែការអនុវត្តបានឆាប់រហ័ស តាមពាក្យសន្យារបស់លោក អំឡុងពេលឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។

ការស្ទង់មតិកាលពីចន្លោះថ្ងៃទី៤-១០ ខែមករា ធ្វើឡើងក្រុមស្រាវជ្រាវនៃកាសែតឥណ្ឌូណេស៉ី Kompas បានបង្ហាញថា ៨០.៩% នៃអ្នកចូលរួមស្ទង់មតិប្រមាណ១០០០នាក់ ពេញចិត្តនឹងរបៀបដឹកនាំរបស់លោក ដែលផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាជន ហើយបានកត់សម្គាល់ថា រូបលោកចាប់ផ្តើមអនុវត្តបានភាគច្រើន នូវការសន្យារបស់លោក កាលពីអំឡុងពេលឃោសនាបោះឆ្នោត។ មិនតែប៉ុណ្ណោះ អ្នកចូលរួមស្ទង់មតិរហូតដល់៩៤.‌១% ក៏បានយល់ឃើញថា លោក Prabowo បង្ហាញរូបភាពល្អ ក្នុងនាមជាប្រធានាធិបតី ផងដែរ។

អ្នកដែលពេញចិត្តចំពោះការដឹកនាំរបស់លោក Prabowo បានលើកហេតុផលថា កម្មវិធីភាគច្រើន ដែលត្រូវបានសន្យា គឺបាន​ចាប់ផ្តើមអនុវត្តទៅហើយ ជាពិសេសនោះ គឺកម្មវិធីចម្បងបំផុតរបស់លោក ដែលជាគម្រោងផ្តល់អាហារដោយឥតគិតថ្លៃ ដែលបាន​ប្រព្រឹត្តទៅ កាលពីថ្ងៃទី៦ ខែមករា សម្រាប់ក្មេងៗសិស្សសាលា ហើយស្រ្តីមានផ្ទៃពោះ ហើយ លោក Prabowo កំពុងព្យាយាម​ពន្លឿនកម្មវិធីនេះបន្ថែមទៀត ដើម្បីសម្រេចឱ្យដល់គោលដៅ នៃអ្នកត្រូវទទួលបានអត្ថប្រយោជន៍ សរុបចំនួនជិត៨៣លាននាក់។

ចំណែក ហេតុផលមួយទៀត នៅពីក្រោយអត្រាប្រជាប្រិយភាពខ្ពស់ខាងលើ នោះគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការ​រឹតត្បិតការបង្កើនពន្ធអាករលើតម្លៃបន្ថែម (VAT) តែចំពោះទំនិញនិងសេវាកម្មបែបប្រណីតប៉ុណ្ណោះ។ ម៉្យាងវិញទៀត អ្នកស្ទង់មតិ ក៏បានកោតសរសើរ ផែនការរបស់លោក Prabowo ក្នុងការផ្តល់សេវាពិនិត្យសុខភាពឥតគិតថ្លៃ ជួសជុលកែលម្អសាលារៀន និង​សាងសង់មន្ទីរពេទ្យបន្ថែម ផងដែរ។

គួរបញ្ជាក់ថា លោក Prabowo បានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២៤ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោត​ប្រធានាធិបតី ក្នុងលទ្ធផលភ្លូកទឹកភ្លូកដី ដោយមានកូនប្រុសរបស់អតីតប្រធានាធិបតី លោក Joko Widodo ធ្វើជាបេក្ខជន​អនុប្រធានាធិបតីរបស់លោក។ អត្រាប្រជាប្រិយភាពខាងលើរបស់លោក Prabowo គឺខ្ពស់ជាងអត្រា៦៥.១% របស់លោក Widodo ក្រោយការឡើងកាន់អំណាច១០០ថ្ងៃ ទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង