នគរបាលស្រុកមោងឫ ស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៥វេលាម៉ោង១០ និង ៣៥នាទីនៅចំណុចក្រុមទី១០ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដា ញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការ ដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរ សេនីយ៍ឯក ស គឹមឡុង អធិការនគរ បាល ស្រុក មោងឫស្សី បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យ-ចា-ប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះចា-ប់ខ្លួនឈ្មោះ ឌុច ចាន់ថន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំ នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ ចោទ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹ ត្តនៅចំ ណុចដើមត្រយឹងក្បែរមាត់ស្រះ ស្ថិតក្នុងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៤។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូន មកការិយាល័យជំនាញ ដើម្បីអនុវត្តបន្ត៕
