ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន២០២៥ ក្រោមប្រធានបទ “រួបរួមជាចលនា៖ សម្រួចអនាគតនៃវិស័យទេសចរណ៍អាស៊ាន” នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។
ពិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ១០ប្រទេស ប្រទេសអាស៊ានបូក (ចិន ជប៉ុន កូរ៉េ ឥណ្ឌា និងរុស្សី) និងប្រធានស្ថាប័នដៃគូអាស៊ានផ្សេងៗ រួមទាំងស្ថាប័នជាតិទេសចរណ៍ អ្នកចូលរួមមកពីស្ថាប័នរដ្ឋ និងឯកជន និងអ្នកសារព័ត៌មាន សរុបប្រមាណជាង ១,០០០នាក់ ៕

