ពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងថ្លែងអំណរគុណអភិបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យមានភាពងាយស្រួល ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានដឹកមន្ត្រីបច្ចេកទេស/មន្ទីរអង្គភាពជំនាញ/អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធិ៍ ឃ៉ំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ហើយនៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់ ៕

