**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

នគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ទ្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវជាតិលេខ៥៥ ខាងត្បូងវត្តពោធិ៍មានបុណ្យ ស្ថិតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ ទម្ងន់ ២.៩៤ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ ២-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៣-ដែកកេះ០២ ៤-បារី ០១កញ្ចប់ ៥-កាបូបស្ពាយពីក្រោយ០១ ៦-ម៉ូតូ០១គ្រឿង ធន់ ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1O- 9535។ ឆ្លងតាមការសួរចម្លើយជនសង្ស័យបានសារភាពថា គ្រឿងញៀនដែលខ្លួនមាននេះគឺយកមកពីឈ្មោះ ជា ចំរើន ហៅម៉ាប់ ភេទប្រុស រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់។ លុះដល់វេលាម៉ោង ១៤និង១០នាទី កម្លាំងយើងបានចុះទៅដល់ផ្ទះរបស់ឈ្មោះ ជា ចំរើន ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចំរើន និងដកហូតវត្ថុតាងរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ទម្ងន់៨.១៤ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ២-ជញ្ជីងចំនួន០១ ៣-ទុយោសម្រាប់ចូកចំនួន០៣ (ដែក០១) ៤-អំពូលសម្រាប់ប្រើប្រាស់គ្រឿងញៀន០២ ៥-កូនថង់រំលែកថ្នាំមួយចំនួន ៦-ប្រដាប់ជក់០១កំប្លេ ៧-ដែកកេះចំនួន០៣ ៨-ទូរស័ព្ទចំនួន ០៦គ្រឿង ៩-ដាវកែច្នៃ០១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង