**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ពិភាក្សាគ្នាពីបញ្ហានានា រួមទាំង ទិកតុក ពាណិជ្ជកម្ម និងតៃវ៉ាន់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាគ្នាអំពីបញ្ហានានា រួមទាំង ទិកតុក ពាណិជ្ជកម្ម និងតៃវ៉ាន់ នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃសុក្រទី១៧ ខែមករា ត្រឹម៣ ថ្ងៃមុនពេលលោក ត្រាំ ចូលកាន់តំណែងម្ដងទៀត។

មេដឹកនាំទាំង២ សោមនស្សចំពោះកិច្ចពិភាក្សានេះ ដោយលោក ត្រាំ បានហៅវាថាជាកិច្ចពិភាក្សាដ៏ល្អ ស្របពេលដែលលោក ស៊ី បាននិយាយថា គាត់ និងលោក ត្រាំ សង្ឃឹមសម្រាប់ការចាប់ផ្តើមជាវិជ្ជមានចំពោះទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ វាជាការហៅទូរសព្ទលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក ត្រាំ ជាប់ឆ្នោតក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ។

លោក ត្រាំ បានរៀបរាប់នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា «ការហៅទូរសព្ទនេះគឺជារឿងល្អសម្រាប់ទាំងប្រទេសចិន និងសហរដ្ឋអាម៉េរិក។ វាជាការរំពឹងទុករបស់ខ្ញុំដែលថាយើងនឹងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ហើយចាប់ផ្តើមភ្លាមៗ។ យើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម សារធាតុហ្វេតានីល ទិកតុក និងប្រធានបទជាច្រើនទៀត»។ លោករាយរាប់បន្ត​៖«ប្រធានាធិបតី ស៊ី និងខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាព និងសុវត្ថិភាព!»

យោងតាមទូរទស្សន៍ CCTV លោក ស៊ី បានលើកឡើងពីការព្រួយបារម្ភរបស់ចិនអំពីតៃវ៉ាន់ ហើយបាននិយាយថា លោកសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងដោះស្រាយវាដោយយកចិត្តទុកដាក់បំផុត។ លោកសង្កត់ធ្ងន់ថា «បញ្ហាតៃវ៉ាន់ទាក់ទងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន ហើយលោកសង្ឃឹមថាភាគីអាម៉េរិកនឹងដោះស្រាយវាដោយប្រុងប្រយ័ត្ន»។ប្រមុខរដ្ឋចិនបានលើកឡើងថា សហរដ្ឋអាម៉េរិក និងចិនអាចមានភាពខុសគ្នា ប៉ុន្តែត្រូវគោរពផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ហើយទំនាក់ទំនងពាណិជ្ជកម្មអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយគ្មានការប្រឈមមុខដាក់គ្នា និងជម្លោះ។ ការបញ្ចេញមតិបែបនេះស្រដៀងគ្នាទៅនឹងអ្វីដែលលោកបានធ្វើក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ។

សូមជម្រាបជូនថា លោក ត្រាំ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់តៃវ៉ាន់ រួមទាំងការលក់អាវុធជាទៀងទាត់នៅក្នុងអាណត្តិដំបូងរបស់គាត់។ ប៉ុន្តែក្នុងអំឡុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន លោក ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ប្រាក់ឱ្យសហរដ្ឋអាម៉េរិកដើម្បីទទួលបានការការពារ។ ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ សន្យាថានឹងដាក់ពន្ធ១០ ភាគរយលើការនាំចូលទាំងអស់របស់សហរដ្ឋអាម៉េរិក និង៦០ ភាគរយលើទំនិញពីប្រទេសចិន។ គួររំឭកថា លោក ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមករាថា លោក និងលោក ស៊ី បានទំនាក់ទំនងគ្នាតាមរយៈអ្នកតំណាង ដោយបង្ហាញពីសុទិដ្ឋិនិយមអំពីទំនាក់ទំនងរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង