**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ ឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដោយ​មិន​អាច​ខ្វះខាត​បាន​

ភ្នំពេញ៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មណ្ឌលសុខភាព​ពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​​សេវា​សុខាភិបាល​ ឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដោយ​មិន​អាច​ខ្វះខាត​បាន​ ដេីម្បី​ធានា​ថា​ មណ្ឌលសុខភាព​បាន​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ ។ ការថ្លែងបែបនេះ​ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់​ នាថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២៥​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវរួម​សហការ​គ្នា​ ដេីម្បី​ត្រៀម​រៀបចំប្រារព្ធ​​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​នូវ​អគារថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​ ពោលគឺ​ត្រូវ​ធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន​ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្នុង​អំឡុង​ចុង​ខែ​មិនា​ ២០២៥​ ឆាប់ៗខាងមុខនេះ​ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន​ សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវា​ប្រកបដោយប្រសិទ្ធភាព ពោលគឺ​ត្រូវ​ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព​ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ​ ។

បេីតាម​ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ អគារ​ថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ ជា​អំណោយ​របស់​លោកជំទាវ លាង រួចឆេង ហ៊ុនណេង​ ព្រមទាំងបុត្រ​ និងចៅ​ ដោយមានចំនួន​ ៨បន្ទប់​ ក្នុងនោះ​មាន​ បន្ទប់​ទឹក​ និង​បង្គន់​អនាម័យ​ចំនួន​​ ៥បន្ទប់​ និង​បន្ទប់​ដាច់ដោយឡែក​ចំនួន​ ២បន្ទប់​ តូប​លំហែ​កាយ​ចំនួន​ ១​ រោង​ដាក់​រថយន្ត​ និង​ម៉ូតូ​ ១​កន្លែង​ និង​ឃ្លាំង​ដាក់​សម្ភារៈ​ ១​បន្ទប់​ ដែល​បាន​សាងសង់​រួចរាល់​ជាស្ថាពរ​ក្នុង​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២៤​ កន្លងទៅ​នេះ​ ៕

អត្ថបទដែលជាប់ទាក់ទង