**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិ ដើម្បីពិនិត្យអំពីតម្រូវការក្នុងការគ្រប់គ្រង, ការថែរក្សា, ការថែទាំ, ការជួសជុល និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការដែលកំពុងបំពេញការងារនៅទីនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីបណ្ណសារដ្ឋានជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយស្មារតីនិងឆន្ទៈលះបង់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការជួសជុលឡើងវិញនូវឯកសារចាស់ៗ ដែលខ្លះមានលក្ខណៈពុកផុយ តែមានតម្លៃខាងប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាខ្ពស់បន្តគាំទ្របេសកកម្មការងារដ៏សំខាន់នេះ ជាពិសេសបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាសម្រាប់គាំទ្រដល់ការងារបណ្ណសារដ្ឋានជាតិ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពិនិត្យអំពីដំណើរការ និងបច្ចេកទេសនៃការប្រមូល, ការរៀបចំទុកដាក់, ការស្តារជួសជុលឡើងវិញ និងការអភិរក្សឯកសារដ៏សម្បូរបែបជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌជាតិ ដែលរួមមានឯកសារ, ប្លង់, ផែនទី, ខិត្តប័ណ្ណ និងឯកសារកំណត់ត្រារបស់ជាតិ ព្រមទាំងរាជកិច្ច ដែលបានបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន ហើយដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃដំណើរវិវត្តរបស់សង្គមកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៩មក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ ជាពិសេសការគិតគូរពីតម្រូវការ និងលំដាប់អាទិភាព ក្នុងការរៀបចំផែនការជួសជុល និងស្កេនឯកសារដែលពុកផុយ ក៏ដូចជាការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យបណ្ណសារ ជាផ្នែកមួយដ៏សំខាន់ក្នុងការងារអភិរក្ស និងបង្កើនភាពងាយស្រួលជូនដល់ការស្រាវជ្រាវ របស់សិស្ស និស្សិត ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ។

ការចុះពិនិត្យសកម្មភាពបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការខាងលើនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើតួនាទីដ៏សំខាន់របស់បណ្ណសារដ្ឋានជាតិក្នុងការថែរក្សាការពារកេរដំណែល និងបេតិកភណ្ឌឯកសាររដ្ឋបាលរបស់ជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីបន្តថែរក្សាអភិរក្ស សម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តសង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ ជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។

ក្នុងស្មារតីនេះ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការងារបណ្ណសារនិងកិច្ចការរាជកិច្ច ហើយនៅខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារចំពោះកិច្ច បានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ការងាររាជកិច្ចនិងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន១០ ដើម្បីបង្កើតគោលការណ៍និងនីតិវិធីសម្រាប់គ្រប់គ្រង និងថែរក្សាបណ្ណសារដ្ឋានជាតិប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង