ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងគណៈប្រចាំការ និងផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សថ្នាក់កណ្តាល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នាវិមាន៧មករា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងក្នុងនាមគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងគណៈប្រចាំការ និងផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សថ្នាក់កណ្តាល ដោយអនុលោមតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលនាពេលថ្មីៗកន្លងទៅនេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ សមាជិកគណៈប្រចាំការ ឯកឧត្តមបណ្ឌិត ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានផ្នែក ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនផងដែរ ៕

