ចិនបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថាន ២គ្រាប់បន្ថែមទៀត

បរទេស៖ នៅថ្ងៃសុក្រ ទី១៧ ខែមករានេះ ប្រទេសចិន បានបញ្ជូនផ្កាយរណបប៉ាគីស្ថានទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។
ផ្កាយរណបដែលមានឈ្មោះថា PRSC-EO1 ត្រូវបានបាញ់បង្ហោះនៅម៉ោង ១២:០៧យប់ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-2D ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
រ៉ុក្កែតនេះក៏បានដឹកផ្កាយរណបពីរទៀតដែរគឺ៖ Tianlu-1 និង Lantan-1។
ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មហោះហើរលើកទី៥៥៦ ដែលពាក់ព័ន្ធនឹងស៊េរីរ៉ុក្កែត Long March។
