**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា

វ៉ាស៉ីនតោន៖ បើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងនូវផែនការគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមបិទបញ្ចប់ ដោយនិយាយថា រដ្ឋបាលលោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ឱ្យធ្វើកិច្ចការនេះបន្ត ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់សម្រេចបាន។

ថ្លែងនៅឯវិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃចុងក្រោយក្នុងជានាមប្រមុខការទូតកំពូលអាមេរិក លោក Blinken និយាយថា ទីក្រុងវ៉ាស៉ីនតោនស្រមៃឃើញថា ទីក្រុងវ៉ាស៉ីនតោន ចង់ឱ្យមានការកែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវដឹកនាំតំបន់ហ្កាហ្សា ហើយអញ្ជើញដៃគូអន្តរជាតិឱ្យជួយបង្កើត និងគ្រប់គ្រងរដ្ឋបាលបណ្តោះអាសន្នមួយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ក៏បានបង្ហាញចក្ខុវិស័យការងារគ្រប់គ្រងដែនដីប៉ាឡេស្ទីន ក្រោយសង្គ្រាមផងដែរ ដោយនិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ក្នុងការទទួលយកកិច្ចព្រមព្រៀងដែលកំណត់រួច។

គួរបញ្ជាក់ថា ពិធីស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករានៃលោក ត្រាំ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាថ្ងៃឱសានវាទជាក់ស្តែង សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ លោក ត្រាំ ធ្លាប់និយាយថានឹងចាត់វិធានការក្តៅ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានក្រុមហាម៉ាសដោះលែង មុនពេលលោកចូលកាន់តំណែង ខណៈលោក បៃដិន វិញ ក៏បានអំពាវនាវឱ្យមានការជំរុញកិច្ចព្រមព្រៀងមួយ មុនពេលលោកចាកចេញពីសេតវិមាន៕

អត្ថបទដែលជាប់ទាក់ទង