**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អង្គការណាតូ៖ បច្ចុប្បន្នអ៊ុយក្រែន មិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ

ប្រ៊ុចសែល៖ បច្ចុប្បន្នអ៊ុយក្រែនមិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ។ នេះជាអ្វីដែលប្រធានអង្គការណាតូ លោក ម៉ាក រូដ បានលើកឡើង កាលពីថ្ងៃចន្ទទី១៣មករា ខណៈប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ត្រៀមឡើងកាន់អំណាចសាជាថ្មី។

លោក រូដ បានប្រាប់សមាជិកសភាសហភាពអឺរ៉ុប (EU) ថា៖«នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិននៅទីនោះទេ ពីព្រោះនៅពេលនេះ ពួកគេមិនមានជំហររឹងមាំអាចចរចាបានទេ។ យើង​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួកគេរឹងមាំគ្រប់គ្រាន់សម្រាប់ការចរចា»។ លោក រូដ បានលើកឡើង​ថា​៖«​យើង​ទាំងអស់​គ្នា​ចង់​ឱ្យ​សង្គ្រាម​នេះ​បញ្ចប់ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត​ គឺ​យើង​ចង់​ឱ្យ​សន្តិភាព​ស្ថិតស្ថេរ​។ សន្តិភាព​នឹង​មិន​ស្ថិតស្ថេរ​ឡើយ ប្រសិន​បើ​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផ្លូវមានវាយចូលទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ព្រោះ​ពេល​នោះ​លោក​នឹង​បន្ត​ដំណើរ​ទៅ​មុខ»។

បន្ថែមពីនោះ ប្រធានអង្គការណាតូបានព្រមានថា កិច្ចព្រមព្រៀងមិនល្អសម្រាប់អ៊ុយក្រែន នឹងផ្តល់ប្រយោជន៍ឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តដូចជាចិន កូរ៉េខាងជើង និងអ៊ីរ៉ង់។ លោកបន្តថា៖«ខ្ញុំជឿជាក់ថា សន្តិភាពអាចស្ថិតស្ថេរបាន លុះត្រាតែអ៊ុយក្រែនចូលក្នុងតុចរចាជាមួយនឹងជំហររឹងមាំ។ សម្រាប់រឿងនេះ ពួកគេត្រូវការការបន្តផ្តល់ជំនួយរបស់យើង អាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ ពួកគេអាចការពារខ្លួនបានប្រសើរជាងមុន និងចរចាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និងពិភពលោក»។

មិនត្រឹមតែប៉ុណ្ណោះ ប្រមុខណាតូរូបនេះ បានរំលឹកឡើងវិញនូវការទទូចរបស់គាត់ថា អឺរ៉ុបត្រូវការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន ជាពិសេសព្រោះវាជាតម្រូវការសំខាន់ពីលោក ត្រាំ។ មេដឹកនាំអង្គការរូបនេះ លើកឡើងថា ការចំណាយលើវិស័យការពារជាតិកម្រិត២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សម្ព័ន្ធ គឺមិនគ្រប់គ្រាន់ទេ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីយក្សកំណាចនុយក្លេអ៊ែរុស្ស៊ី។ លោក​បាន​ថ្លែង​ថា​៖«​ប្រសិន​បើ​យើង​មិន​ធ្វើ​ទេ យើង​មាន​សុវត្ថិភាព​នាពេលបច្ចុប្បន្នមែន ប៉ុន្តែ​មិន​មែន​ក្នុង​រយៈ​ពេល៤ឬ៥ឆ្នាំទៀតនោះ​ទេ។ ដូច្នេះប្រសិនបើអ្នកមិនធ្វើវាទេ ចូរអ្នកចាប់ផ្តើមរៀនវគ្គសិក្សាភាសារុស្សី ឬទៅប្រទេសនូវែលសេឡង់»។

គួរបញ្ជាក់ថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទទី២០ ខែមករា សប្តាហ៍ក្រោយ បន្ទាប់ពីបានប្តេជ្ញាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងបញ្ចប់សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែនយ៉ាងឆាប់រហ័សបំផុត។ លោក ត្រាំ បានអះអាងកាលពីសប្តាហ៍មុនថា លោកកំពុងរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី ពូទីន។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន បានព្យាយាមបង្កើនកម្លាំងរបស់អ៊ុយក្រែនដោយការបង្កើនជំនួយយោធា និងកាលពីចុងឆ្នាំមុនបានបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី។ យ៉ាងណា រំហូរជំនួយពីរដ្ឋធានីវ៉ាស៊ីនតោនទៅអ៊ុយក្រែនអាចប្រឈមភាពរអាក់រអួលក្រោមរដ្ឋបាលរបស់លោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង