**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី សប្បុរសធម៌លើកទី១៤ គម្រប់ខួបលើកទី៦៥ និងការជួបជុំអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ សាស្ត្រាចារ្យ និស្សិត យុវជន កាកបាទក្រហមកម្ពុជា យុវជនសសយក សប្បុរសជន វិស័យឯកជន អតីតនិស្សិត និងនិស្សិតសរុបប្រមាណ ២៥០នាក់។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឱ្យរៀបចំពិធីសប្បុរសធម៌លើកទី១៤ នេះឡើងក្នុងគោលបំណងកៀរគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់សាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលមានជីវភាពខ្វះខាត មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះ ជាពិសេសជួយដល់អ្នកជំងឺដែលពុំមានលទ្ធភាពសម្រាកព្យាបាលនៅមន្ទីពេទ្យមួយចំនួន។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរៀបចំពិធីសប្បុរសធម៌នេះឡើងជារៀងរាល់ឆ្នាំក្នុងបរិយាកាសរីករាយ និងគុណតម្លៃជួយដល់សង្គមជាតិ ដោយគូសបញ្ជាក់ថា ស្មារតីជួយគ្នាទៅវិញទៅមកនេះ គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបានផ្តល់អនុសាសន៍ដល់យុវជនទាំងអស់ សូមឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង រៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពល រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ត្បិតមានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលអាចជួយប្អូនៗឱ្យផ្លាស់ប្តូរជោគវាសនាខ្លួនឯង និងប្រទេសជាតិ ឆ្ពោះ​ទៅសម្រេចចក្ខុវិស័យកម្ពុជា២០៥០។

សាជាថ្មីម្តងទៀត តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ យុវជនកាកបាទក្រហមកម្ពុជា អតីតនិស្សិត វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសប្បុរសជនដែលបរិច្ចាគទាំងថវិកា និងពេលវេលាចូលរួមគាំទ្រជំរុញឱ្យព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដំណើរការទៅបានដោយរលូន និងជោគជ័យ។ សកម្មភាពចូលរួមយ៉ាងផុលផុសនេះ ជាការសបញ្ជាក់នូវស្មារតីចែករំលែកធនធានដ៏មានតម្លៃ ក្នុងការបំផុសចលនារួបរួមសាមគ្គី ការចែករំលែកសេចក្តីស្រឡាញ់ ការលើកកម្ពស់ការងារស្ម័គ្រចិត្ត របស់យុវជនក្នុងការងារសង្គម និងមនុស្សធម៌ដែលជាឧត្តមប្រយោជន៍សម្រាប់បម្រើសហគមន៍ក្រីក្រ និងជនងាយរងគ្រោះ។

គួរបញ្ជាក់ដែរថា កម្មវិធីសប្បុរសធម៌លើកទី១៤ និងខួបគម្រប់៦៥ ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងចែករំលែកក្ដីស្រលាញ់ តាមរយៈមានការប្រគំតន្រ្តី និងស្តង់លក់ទំនិញជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី១១ ដល់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង