**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ

ព្រុចសែល៖ ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិនបានឱ្យដឹងនៅពីថ្ងៃសុក្រថា ក្រុមហ៊ុននឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុបក្នុងខែកុម្ភៈ ដែលបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្ត Atto 2 ដែលជាម៉ូដែលបំពេញបន្ថែមទៅនឹងរថយន្តធុនធំម៉ូដែល Atto 3 ដែលបានចេញលក់នៅឆ្នាំ២០២២ នឹងប្រកួតប្រជែងនៅក្នុងទីផ្សារផ្នែក B-SUV។

ការដាក់បង្ហាញរថយន្តថ្មីនេះធ្វើឡើងរយៈពេលពីរខែបន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តវិធានការដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនរួមទាំងរថយន្ត BYD ក្នុងអត្រារហូតដល់ទៅ ៤៥,៣ភាគរយ។

រថយន្ត Atto 2 នឹងប្រកួតប្រជែងជាមួយរថយន្ត SUV ខ្នាតតូចរបស់អឺរ៉ុបរថយន្ត Peugeot e-2008 របស់ក្រុមហ៊ុន Stellantis រថយន្ត e-C3 របស់ក្រុមហ៊ុន Citroën រថយន្ត Mokka-e របស់ក្រុមហ៊ុន Opel និងរថយន្ត 600e របស់ក្រុមហ៊ុន Fiat និងរថយន្ត Niro របស់ក្រុមហ៊ុន Kia និងរថយន្ត R4 របស់ក្រុមហ៊ុន Renault ដែលនឹងចេញលក់នៅចុងឆ្នាំនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា តម្លៃរថយន្ត Atto 2 នឹងត្រូវបានបង្ហាញ «នៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលពីរបីសប្តាហ៍» ខាងមុខ ហើយតម្លៃអាចស្ថិតនៅចន្លោះតម្លៃរវាងរថយន្ត Dolphin និងរថយន្ត Atto 3។

នៅប្រទេសអង់គ្លេស រថយន្ត Dolphin មានតម្លៃចាប់ផ្តើមពី ២៦ ១៤០ផោន (៣២ ១៥៧ដុល្លារ) និងតម្លៃរថយន្ត Atto 3 មានចាប់ផ្តើមពី ៣៧ ១៤០ផោន (៤៥ ៦៨៩ដុល្លារ)។ ក្រុមហ៊ុន BYD បានឱ្យដឹងថា រថយន្តអគ្គិសនី Atto 2 មានប្រវែង ៤,៣១ម៉ែត្រ ទទឹង ១,៨៣ម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង