**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី

ហ្សាការតា៖ រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសឥណ្ឌូណេស៊ី លោក អាហ្គូស ហ្គូមីវ៉ាង កាតាស្មីតា (Agus Gumiwang Kartassmita) បានបញ្ជាក់កាលពីថ្ងៃពុធទី៨ ខែមករាថា ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទម៉ូដែលចុងក្រោយ iPhone 16 នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានទេ បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅក្នុងប្រទេសនេះក៏ដោយ ដោយសារតែក្រុមហ៊ុនយក្សរបស់អាម៉េរិកនេះមិនបានបំពេញតាមបទប្បញ្ញត្តិវិនិយោគក្នុងស្រុក។

កាលពីឆ្នាំមុន ឥណ្ឌូណេស៊ីបានហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយអះអាងថាក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការដែលចែងថា ស្មាតហ្វូនដែលលក់ក្នុងស្រុកគួរតែបំពាក់ដោយគ្រឿងដែលផលិតក្នុងស្រុកយ៉ាងហោចណាស់៣៥ ភាគរយ។ រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសនេះលើកឡើងថា Apple បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់រោងចក្រតម្លៃ១ ពាន់លានដុល្លារអាម៉េរិក ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំក្រោយ ដោយផលិតឧបករណ៍ចាប់ទីតាំង Airtag របស់ខ្លួននៅលើកោះបាតាំប្រទេសឥណ្ឌូណេស៊ី ជិតប្រទេសសិង្ហបុរី ប៉ុន្តែវានៅតែមិនរាប់បញ្ចូលជាផ្នែក iPhone ផលិតក្នុងស្រុកដដែល។

លោក ​​អាហ្គូស បានលើកឡើងថា៖ «ក្រសួងមិនមានហេតុផលសម្រាប់ការផ្ដល់វិញ្ញាបនបត្រវិនិយោគក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យ Apple លក់ iPhone 16 នោះទេ ដោយហេតុថារោងចក្រថ្មីនេះមិនជាប់ពាក់ព័ន្ធនឹងតម្រូវការនៃការផលិត iPhone 16នោះទេ»។ លោកបន្ថែមថា ក្រសួងនឹងរាប់តែសមាសធាតុទូរសព្ទប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា៖ «Apple ត្រូវការចរចាជាមួយយើង ដើម្បីយើងអាចទទួលវិញ្ញាបនបត្របាន»។ យោងតាមលោក អាហ្គូស ក្រុមហ៊ុន Apple អាចត្រូវបានដាក់ទណ្ឌកម្មប្រសិនបើបន្តមិនអនុលោមតាមច្បាប់វិនិយោគក្នុងស្រុក។ លោក​អះអាងថា ក្រសួងនឹង​ស្វែងរក​មធ្យោបាយ ​ឬ​ជម្រើស​ផ្សេង​ទៀត បន្ថែម​ថា រដ្ឋាភិបាល​បាន​បញ្ជូន​សំណើ​ប្រឆាំង​ទៅ​ក្រុមហ៊ុន Apple រួច​ហើយ៕

អត្ថបទដែលជាប់ទាក់ទង