**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន

មូស្គូ៖ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កងកម្លាំងរុស្ស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការទទួលបានជោគជ័យដ៏សំខាន់នៅភាគខាងកើតអ៊ុយក្រែន ក្នុងពេលដំណាលគ្នាដែលកំពុងទប់ទល់នឹងការវាយលុកថ្មីរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីក្រុង Kurakhove ដែលមានចម្ងាយ ៣២ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន។

ការដណ្តើមយក Kurakhove ដែលជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ត្រូវបានគេមើលឃើញថា នឹងអាចឱ្យកងកម្លាំងរុស្ស៊ីពន្លឿនការរុលទៅមុខនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីក៏បានអះអាងថា បានកាន់កាប់ Dachenske ដែលជាការតាំងទីលំនៅមួយនៅចម្ងាយប្រាំម៉ាយពី Pokrovsk ផងដែរ។

ទន្ទឹម នឹង នេះ ការ ប្រយុទ្ធ គ្នា យ៉ាង ខ្លាំង ត្រូវ បាន រាយការណ៍ នៅ ក្នុង តំបន់ Kursk របស់ រុស្ស៊ី ជា កន្លែង ដែល អ៊ុយក្រែន បាន បើក ការ វាយលុក ថ្មី មួយ កាល ពី ថ្ងៃ អាទិត្យ។ រុស្ស៊ី អះអាង ថា បាន ទប់ស្កាត់ ការ វាយលុក នេះ និង បាន បំផ្លាញ កងកម្លាំង អ៊ុយក្រែន មួយ ចំនួន ធំ។ មេបញ្ជាការ ជាន់ ខ្ពស់ រុស្ស៊ី ម្នាក់ បាន ព្រមាន ពី លទ្ធភាព នៃ ការ វាយ ប្រហារ បន្ថែម ទៀត ពី ភាគី អ៊ុយក្រែន។

គួរបញ្ជាក់ថា ភាគី ទាំង ពីរ ត្រូវ បាន គេ មើល ឃើញ ថា កំពុង ព្យាយាម ពង្រឹង ជំហរ របស់ ខ្លួន នៅ លើ សមរភូមិ មុន ពេល ប្រធានាធិបតី ជាប់ ឆ្នោត របស់ សហរដ្ឋអាមេរិក ចូល កាន់ តំណែង នៅ ខែ មករានេះ។ ការ កាន់កាប់ ទឹកដី មួយ ចំនួន នៅ ក្នុង តំបន់ Kursk ត្រូវ បាន គេ រំពឹង ថា នឹង ផ្តល់ អានុភាព ដល់ អ៊ុយក្រែន ក្នុង ការ ចរចា សន្តិភាព ដែល អាច កើត មាន នា ពេល អនាគត៕

អត្ថបទដែលជាប់ទាក់ទង