**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី

ភ្នំពេញ៖ គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងលោកជំទាវ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាលជាមួយកងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខមានឆន្ទៈ មុះមុត និងផែនការច្បាស់លាស់ក្នុងការ កសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ណាស់។

ឯកឧត្តមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ បញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ ក្នុងគោលបំណង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះ ទទួលថវិកាពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលបាន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិ និងបង្កើតឱកាសសម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ព្រំដែនដាច់ស្រយាល។

ឯកឧត្តម កែប ជុតិមា បានបន្តថា ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិប្បតេយ្យជាតិ កម្ពុជា ដែលមិនមាននរណា អាចរំកិលបាន។ ច្បាស់ណាស់ថា ពេលណាមានផ្លូវទីនេះប្រាកដជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចទៅតាំងទីលំនៅដ្ឋាននៅទីនេះ ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ ដែលក្លាយជាតំបន់អភិវឌ្ឍន៍ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។

ឯកឧត្តមបញ្ជាក់ថា នេះជាយុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញតាំងពី ជំនាន់សម្ដេចតេជោ និងកំពុងតែអភិវឌ្ឍន៍គោលការណ៍នេះបន្ដទៀតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកក៏បានថ្លែងកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចអោយបាននូវការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រតិភូគណៈកម្មទី៤នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា បាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន៖ ទឹកសុទ្ធ ៣០កេស, ត្រីខ ១៥កេស, ថ្នាំពេទ្យ ២៥ ប្រអប់, គុយទាវ និងមីសួ ៣០កេស, ត្រីងៀត ១៥គីឡូក្រាម និងថវិកា ៣លានរៀល, ជូនវរៈសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ ចំនួន ២លានរៀល, ជូនសាលាស្រុកអណ្តូងមាស ៥០មុឺនរៀល, ជូនសាលាឃុំ ២០មុឺនរៀល, ជូនកងកម្លាំងទាំង៣ថវិកា ៦០ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួម៦៨នាក់ក្នុងម្នាក់១មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង