**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន

ប៉េកាំង៖ ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងជ្រែកយកចំណែកទីផ្សាររបស់ខ្លួន ប្រឆាំងនឹងការកើនឡើងនៃការប្រកួតប្រជែងកាន់តែខ្លាំងពីដៃគូក្នុងស្រុក Huawei។

ការបញ្ចុះតម្លៃរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា ត្រូវបានអនុវត្តចំពោះម៉ូដែល iPhone ជាច្រើននៅពេលទិញដោយប្រើវិធីបង់ប្រាក់ជាក់លាក់។ ទូរសព្ទ iPhone 16 Pro មានតម្លៃចាប់ផ្តើម៧៩៩៩យ័ន និង iPhone 16 Pro Max ជាមួយនឹងតម្លៃចាប់ផ្តើម៩៩៩៩យ័ន នឹងមានការបញ្ចុះតម្លៃខ្ពស់បំផុត៥០០យ័ន។

បន្ថែមលើនោះ iPhone 16 និង iPhone 16 Plus នឹងទទួលបានការបញ្ចុះតម្លៃ៤០០យ័ន។ ការបញ្ចុះតម្លៃនេះ កើតឡើងនៅពេលដែលអ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នជាមួយនឹងការចំណាយចំពេលសេដ្ឋកិច្ចធ្លាក់ចុះ និងសម្ពាធបរិត្តផរណារបស់ប្រទេសចិន ដោយអតិផរណាអ្នកប្រើប្រាស់របស់ប្រទេសនេះ បានឈានដល់កម្រិតទាបរយៈពេល៥ខែ នៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Apple កំពុងប្រជែងជាមួយនឹងការធ្លាក់ចុះចំណែកទីផ្សារនៅក្នុងប្រទេសចិន ជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដែលក្រុមហ៊ុនផលិតក្នុងស្រុកមានការប្រកួតប្រជែងកាន់តែខ្លាំង។

ក្រុមហ៊ុន Huawei បានលេចចេញជាគូប្រជែងដ៏រឹងមាំ ជាពិសេសចាប់តាំងពីការវិលត្រឡប់របស់ខ្លួនទៅកាន់ផ្នែកបុព្វលាភក្នុងខែសីហា ឆ្នាំ២០២៣ ជាមួយនឹងបន្ទះឈីបផលិតក្នុងស្រុក។ ក្រុមហ៊ុន Huawei បានបញ្ចុះតម្លៃឧបករណ៍ទំនើបៗជាច្រើន រួមទាំងទូរសព្ទចល័តរហូតដល់៣០០០យ័ន កាលពីចុងសប្តាហ៍ នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេមួយរបស់ប្រទេសចិន។

ក្រុមហ៊ុន Apple បានរអិលធ្លាក់ចេញពីបញ្ជីក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង៥របស់ប្រទេសចិន ក្នុងរយៈពេលខ្លីនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មុនពេលងើបឡើងវិញនៅត្រីមាសទីបី។ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាម៉េរិកនៅក្នុងប្រទេសចិន នៅតែធ្លាក់ចុះ០,៣ភាគរយ ក្នុងអំឡុងពេលត្រីមាសទី៣ ធៀបនឹងឆ្នាំមុន ខណៈការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង៤២ភាគរយ។

ការបញ្ចុះតម្លៃរបស់ Apple ក៏រួមបញ្ចូលផងដែរនូវការបញ្ចុះតម្លៃពី២០០ទៅ៣០០យ័ន លើម៉ូដែល iPhone ចាស់ៗ ក៏ដូចជាប្រភេទផលិតផលផ្សេងទៀតដូចជាកុំព្យូទ័រ MacBook និងថេប្លេត iPad។ អតិថិជនត្រូវតែប្រើវិធីបង់ប្រាក់ដែលបានកំណត់រួមទាំង WeChat Pay ឬ Alipay ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង