**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន

វ៉ាស៊ីនតោន៖ បើតាមមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា បានបើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមដ៏ទំនើបមួយ និងបរិក្ខារពាក់ព័ន្ធទៅឱ្យជប៉ុន។

មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «សំណើលក់នេះនឹងធ្វើឱ្យសមត្ថភាពរបស់ជប៉ុនកាន់តែល្អប្រសើរ ដើម្បីទប់ទល់នឹងការគំរាមកំហែង សព្វថ្ងៃ និងទៅថ្ងៃអនាគត តាមរយៈការការពារទឹកដីរបស់ខ្លួន និងកងទ័ពអាមេរិកដែលកំពុងឈរជើងនៅទីនោះ (ជប៉ុន)»។

សេចក្ដីថ្លែងការណ៍នេះបន្ថែមថាការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យម និងបរិក្ខារពាក់ព័ន្ធខាងលើឱ្យជប៉ុន មានទំហំទឹកប្រាក់ ៣.៦៤ពាន់លានដុល្លារ ហើយ ក្រុមហ៊ុនដែលទទួលបានកុងត្រាផលិត នោះគឺក្រុមហ៊ុន RTX Corporation មានមូលដ្ឋានក្នុងទីក្រុង Tucson រដ្ឋ Arizona៕ប្រទេស ចិន សម្រេច ជោគជ័យ សំខាន់ មួយក្នុងការទំនាក់ទំនងតាមរយៈឡាស៊ែរពីផ្ដាយរណបមកកាន់ផែនដី

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ថ្មីៗនេះប្រទេស ចិន សម្រេច បាន ជោគជ័យ សំខាន់ មួយក្នុងការទំនាក់ទំនងតាមរយៈឡាស៊ែរពីផ្ដាយរណបមកកាន់ផែនដី ជាមួយនឹង អត្រានៃការបញ្ចូនទិន្នន័យគួរឱ្យកត់សម្គាល់គឺ ១០០ជីហ្គាបៃក្នុងមួយវិនាទី។

ក្រុមហ៊ុនចិន Chang Guang Satellite Technology Co. បានបង្ហាញពី លទ្ធផល នៃការបញ្ចូនទិន្នន័យពីផ្ដាយរណបមកកាន់ផែនដីតាមរយៈឡាស៊ែរ ជាមួយនឹងអត្រា ១០០ជីហ្គាបៃក្នុងមួយវិនាទី ដែលវាលឿនជាង កំណត់ត្រាមុនរហូតដល់ ១០ដង និងបានវ៉ាដាច់ក្រុមហ៊ុន Starlink របស់លោក Elon Musk។

ទិន្នន័យនេះត្រូវបានបញ្ជូនរវាងស្ថានីយ៍មួយនៅលើដី ដែលមានមូលដ្ឋានលើឡានចល័ត និងផ្កាយរណបមួយក្នុងចំណោមផ្កាយរណបចំនួន ១១៧ នៅក្នុងគន្លងផែនដី ដែលជាហេតុនាំឱ្យ Chang Guang នាំមុខ Starlink ដែលមិនទាន់បានពង្រាយការទំនាក់ទំនងពីផ្កាយរណបទៅដី។

Chang Guang គ្រោងនឹងបំពាក់ផ្កាយរណបទាំងអស់នៅក្នុងក្រុមតារានិករ Jilin-1 ជាមួយនឹងអង្គភាពទំនាក់ទំនងឡាស៊ែរ គោលបំណងភ្ជាប់ផ្កាយរណបចំនួន ៣០០ នៅឆ្នាំ ២០២៧។ ស្ថានីយឡាស៊ែររបស់ពួកគេ ដែលបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០២៣ អនុញ្ញាតឱ្យបញ្ជូនទិន្នន័យប្រកបដោយប្រសិទ្ធភាព ទោះបីជាមានការរំខានបរិយាកាស និងចលនាផ្កាយរណបយ៉ាងឆាប់រហ័សក៏ដោយ។ ការរីកចម្រើននេះនឹងពង្រឹងសមត្ថភាពអវកាសរបស់ប្រទេសចិន រួមទាំងការរុករក អ៊ីនធឺណែត 6G និងការចាប់សញ្ញាពីចម្ងាយ៕

អត្ថបទដែលជាប់ទាក់ទង