**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ភ្នំពេញ៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។

ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា តួលេខប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹងបណ្តាប្រទេសទាំងនោះ។

លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សាគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិនសមាមាត្រទៅនឹងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។

តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួលរបស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគមួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។

លោកសង្ឃឹមថា ផលិតភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើងថែមទៀត ដែលអាចឱ្យរាជរដ្ឋាភិបាលនៅតែអាចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតបន្តទៀត។

ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ គឺចាប់ពីខែមករា ឆ្នាំ២០២៥ នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់សុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង