**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រុមការងារតាមដានជីវៈចម្រុះ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា ប្រទះឃើញសត្វក្រៀល ២២ក្បាល បង្ហាញខ្លួនក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី

ភ្នំពេញ៖ នៅចុងឆ្នាំ២០២៤ ក្រុមការងារតាមដានជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) បានប្រទះឃើញសត្វក្រៀលចំនួន២២ក្បាល ក្នុងនោះមានកូនទើបកើត៨ក្បាល បង្ហាញខ្លួននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ចំនួននេះកើនឡើង៦ក្បាល ធៀបឆ្នាំ២០២៣ ដែលមានត្រឹម១៦ក្បាលប៉ុណ្ណោះ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ការរកឃើញសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងឆ្នាំ២០២៤ គឺជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់មានពីមុនមក។ កំណើនសត្វក្រៀលនេះ ​ក៏ជាសក្ខីភាព បញ្ជាក់ពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់ NCO និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សបន្តនៅក្នុងឆ្នាំ២០២៥ ដែលពោរពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។ ​​

ក្រៀល មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាមតំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់ វាលស្មៅក្នុងព្រៃល្បោះ នៅតំបន់ភូមិភាគឧត្តរនៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារ បន្ទាយមានជ័យ កំពត និងតាកែវ។

ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងា។  ជាទូទៅ សត្វកម្រមួយប្រភេទនេះ ចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សាពីខែឧសភា ដល់តុលា ក្នុងដែនជម្រកសត្វព្រៃនានានៅកម្ពុជា។ ទិន្នន័យជំរឿនឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានត្រឹមតែ១៧៨ក្បាលប៉ុណ្ណោះ។

ក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក។ វាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN និងកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបំពុល ការរានដីធ្វើកសិកម្មនៅតំបន់ដីសើម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីជម្រក ចំណីអាហារ និងវត្តបន្តពូជ៕

អត្ថបទដែលជាប់ទាក់ទង