**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ

ភ្នំពេញ៖ យោងតាមហ្វេសបុកវិមានឈ្នះឈ្នះ បានអោយដឹងថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសថានឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានៅថ្ងៃទី២៩ធ្នូ២០២៤ខាងមុខនេះ គេឃើញបរិមាណភ្ញៀវបានកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ។ ចាប់ពីដើមខែធ្នូឆ្នាំនេះមក គេឃើញកំណើនភ្ញៀវដែលមានសមាសភាពជា សិស្ស និស្សិត ជាអ្នកស្រាវជ្រាវ និងជាប្រតិភូជាតិ និងអន្តរជាតិបានមកទស្សនាស្ថាបរត្យកម្មសន្តិភាពដែលស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញនេះ។

ប្រភពពន្តថា ថ្មីៗនេះ មានក្រុមសិស្សានុសិស្សនៃវិទ្យាល័យសម្ដេចហ៊ុន សែន អូរាំងឳ សរុបចំនួន២៥០នាក់ សិស្សានុសិស្សតាមបណ្ដាវិទ្យាល័យក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សរុបចំនួន២០០នាក់ សិស្សានុសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៣-២០២៤ មកពីខេត្តព្រះសីហនុ និងអាណាព្យាបាល សរុបចំនួន៧០នាក់ បានមកធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ។ ហើយចុងក្រោយនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ និងគណៈប្រតិភូអម សរុបចំនួន០៥រូប បាន ទស្សនា និងស្វែងយល់អំពីខ្លឹមសារនៃដំណើរជាតិកម្ពុជា ពិសេសការអនុវត្ត នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះ ឈ្នះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានអោយដឹងថា រហូតមកដល់ដើមខែធ្នូ២០២៤កន្លងនេះ វិមានឈ្នះឈ្នះ ទទួលបានអ្នកមកទស្សនាជិត៣០ម៉ឺននាក់ ដែលក្នុងនោះមាន ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសកំពុងមានសង្គ្រាម និងវិបត្តិផ្ទៃក្នុង បានមកទស្សនាជាផ្លូវការនៅវិមានឈ្នះឈ្នះ ដោយបានសិក្សាស្វែងយល់ពីនយោបាយឈ្នះឈ្នះ និងតឹកតាងនៅវិមានឈ្នះឈ្នះតែម្តង។ ក្រៅពីនោះ គឺប្រជាជន និងអ្នកសិក្សាស្រាវជ្រាវស្វែងយល់ ។ប្រតិភូអន្តរជាតិទាំងនោះ គឺជាអ្នកស្រាវជ្រាវអំពីសន្តិភាពមកពីស្ថាប័នរដ្ឋសភា និងស្ថាប័នយោធាសំខាន់ៗដែលមកទស្សនកិច្ចនៅកម្ពុជាសរុបជាង២០ស្ថាប័ន មកពី១៥ប្រទេស ។ តាមរយៈទស្សនកិច្ចរបស់ប្រតិភូអន្តរជាតិមកបំពេញទស្សនកិច្ចនៅវិមានឈ្នះឈ្នះ បានសំដែងការកោតសរសើរចំពោះការងារចងក្រងខ្លឹមសារប្រវត្តិសាស្ត្រសម្រាប់ឧត្តមប្រយោជន៍មនុស្សជាតិ។

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា វិមានឈ្នះឈ្នះ មិនគ្រាន់តែជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ទាក់ទាញប៉ុណ្ណោះទេ តែនឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍគំនិតផ្សេងៗទៀតផង។
សូមរំលឹកថា ក្រោយពេលវិមានឈ្នះឈ្នះ បានសាង់រួច មន្ត្រីទេសចរណ៍រាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៩ បានអះអាងថា វិមាន អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្លាយជា គោលដៅទេសចរណ៍ថ្មីមួយទៀត របស់ រាជធានី ភ្នំពេញ ក្នុងការទាក់ទាញ អ្នកទេសចរ ជាតិ និង អន្តរជាតិ ។ ជាក់ស្តែង វិមានឈ្នះ ឈ្នះបាន និងកំពុងទាក់ទាញការ ចាប់អារម្មណ៍ពីភ្ញៀវជាតិ និង អន្តរជាតិ ចូល ទស្សនាជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ ៗ មាន ជាង ១០០០ នាក់ ឯណោះ ។

បើតាមអ្នកប្រចាំការនៅវិមានឈ្នះ ឈ្នះបានអោយដឹងថា ចំណុចដែលបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេសចរយ៉ាងខ្លាំងនោះគឺសារមន្ទីរមគ្គុទេ្ទសក៍ទេសចរណ៍តេជោសែន នៅវិមានឈ្នះ ឈ្នះ ដោយអ្នកដែលបានចូលទស្សនាហើយ សុទ្ធតែបានផ្តិតយករូបភាពដោយ សែលហ្វី ឬ ជួលគេ ថតរូបថតទុកជា អនុស្សាវរីយ៍គ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ ទី១- រម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និង ដំណើរការដែលបាននាំឱ្យមានសន្តិភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយក ម្មនៃសង្គមកម្ពុជា តាមរយៈសាសនាសម័យកាលប្រវត្តិសាស្ត្រ និង សមិទ្ធផល។ ទី២- គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូល កម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់ សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។ ទី៣- បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្តល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យ បន្តការសិក្សានិងទទួលការយល់ដឹងពីប្រវត្តិសាស្រ្តពិតរបស់ប្រទេ សកម្ពុជា និងបន្តអនុវត្តន៍គោលនយោបាយឈ្នះ ឈ្នះរបស់តេជោ សែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្មក្នុងដំណើរការ កសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ ទី៤- បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទ សិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ឋ ផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់។ ទី៥- បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈ ជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕

អត្ថបទដែលជាប់ទាក់ទង