**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យរបស់ចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥

ប៉េកាំង៖ សារព័ត៌មាន China Construction News បានរាយការណ៍ថា កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាសែត China Construction News បានរាយការណ៍បន្ទាប់ពីសន្និសីទការងារដែលធ្វើឡើងដោយនិយតករលំនៅឋានចិនដែលបញ្ចប់នៅថ្ងៃពុធថា ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងក្លានូវកំណែទម្រង់ប្រព័ន្ធលក់លំនៅឋានពាណិជ្ជកម្ម និងពង្រីកវិសាលភាពនវានុវត្តភូមិក្នុងទីក្រុងឱ្យលើសពីផែនការដែលកន្លងមកគ្រោងនឹងបន្ថែមចំនួន ១លានយូនីត។

កាសែត China Construction News បានរាយការណ៍ថា ប្រទេសចិននឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការផ្គត់ផ្គង់លំនៅឋានពាណិជ្ជកម្ម ខណៈពេលដែលបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ ដើម្បីជួយដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋចំណូលថ្មី យុវជន និងពលករចំណាកស្រុកក្នុងចំនួនច្រើន។

ក្រុមអ្នកបង្កើតគោលនយោបាយចិនបានបង្កើនកិច្ចប្រឹងប្រែងធ្វើឱ្យអចលនទ្រព្យរស់ឡើងវិញដោយបានដាក់ចេញវិធានការថ្មីៗ ដើម្បីជំរុញតម្រូវការទិញផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញយុទ្ធនាការគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ជាប់បំណុលច្រើនដែលបានបង្កឱ្យមានវិបត្តិនៅឆ្នាំ២០២១។

ចាប់តាំងពីខែកញ្ញាមក វិធានការដែលមានបំណងលើកទឹកចិត្តឱ្យមានការទិញផ្ទះរួមមានទាំងការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ និងប្រាក់បង់មុនដំបូងអប្បបរមា ក៏ដូចជាការលើកទឹកចិត្តពន្ធដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការទិញផ្ទះ។

សន្និសីទដដែលបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យបានបង្ហាញពីសន្ទុះស្ថិរភាពមួយចំនួន ដោយប្រតិបត្តិការទិញផ្ទះក្នុងខែតុលា និងខែវិច្ឆិកា បានមើលឃើញមានកំណើនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។

ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ១៧ខែក្នុងខែវិច្ឆិកា ដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះរស់ឡើងវិញ។

អត្ថបទដែលជាប់ទាក់ទង