**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានទៅដល់ក្រុមហ៊ុន Huadian (Fujian) WINDPOWER Co.,LTD នៅក្នុងតំបន់ ហ្វូ ឈីង គឺជាទីតាំងផលិតថាមពលអគ្គីសនីដោយខ្យល់ធម្មជាតិតាមរយៈកង្ហាល់យក្សចំនួន៤៦គ្រឿង ដែលក្នុង១ឆ្នាំគឺផលិត អគ្គីសនីបានចំនួន១១ពាន់លានគីឡូវ៉ាត់ ។

នៅថ្ងៃដដែលកាពីពេលថ្មីៗនេះ គឺបន្តដំណើរទៅជួបពិភាក្សាជាមួយប្រធានសមាគមចិនហុកគៀន ខេត្តហ្វូ ជាន និងបានចូលជួបអគ្គនាយក អគ្គនាយករង ក្រុមហ៊ុន Fujian Shilianda Supply Chain Co.,Ltd ដែលជារោងចក្រផលិតសម្លៀកបំពាក់ និងសម្ភារៈបង្គុំ។

គួរបញ្ជាក់ថា រោងចក្រនេះ មានផ្ទៃដី ១ម៉ឺនម៉ែត្រការេ ដែលជាក្រុមហ៊ុនគ្របដណ្តប់នៅ ក្វាងចូវ, សៀងហៃ, វូហាន , បង់ក្លាដែស។

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថ្លៃងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការអនុញ្ញាតឱ្យប្រតិភូនៃរដ្ឋបាលខេត្តស្ទឹងត្រែងបានមកធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន Shilianda ដែលជាក្រុមហ៊ុនមានសក្តានុពល តាមរយៈបទបង្ហាញដែលក្រុមហ៊ុនបានដំណើរការទៅយ៉ាងល្អប្រសើរជាមួយនិងផលិតផលដែលមានការទទួលស្គាល់គម្រិតស្តង់ដា ដែលមានរោងចក្រនៅតាមបណ្តា ប្រទេសមួយចំនួន។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំរបស់សមាគម និងអគ្គនាយ អគ្គនាយរងក្រុមនិងអញ្ជើញទៅទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទៅដល់ខេត្តស្ទឹងត្រែង។

ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែងដែលបំពេញទស្សនកិច្ចនៅប្រទេសចិន គឺបានឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយវិនិយោគិនចិន ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចនេះ គឺទទួលបាននូវបទពិសោធ៍និងស៊ីជម្រៅទៅលើក្រុមហ៊ុននិមួយៗ ដែលត្រូវរំពឹងថានិងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដែលជាគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជាសហការជាមួយអ្នក វិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង