**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រកួតគណិតវិទ្យាអង្គរលើកទី៤ ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលគណិតវិទ្យាដ៏ពិសេសរបស់បញ្ញវន្តវ័យក្មេងមកពីជុំវិញពិភពលោក។

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោកបណ្ឌិត ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន Bright Education លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សមកពី ១៦ប្រទេស ដែលបានចូលរួមគាំទ្រកម្មវិធីនេះយ៉ាងផុលផុស ក្នុងនោះរួមមាន៖ កម្ពុជា, សហរដ្ឋអាមេរិក, ចិន, ឡាវ, កូរ៉េខាងត្បូង, កៀហ្ស៊ីស៊ីស្ថាន, ហុងកុង, ថៃ, ហ្វីលីពីន, តូមិននីស្ថាន, ម៉ុងហ្គោលី, អាហ្សែបៃហ្សង់, មីយ៉ាន់ម៉ា, តាជីគីស្ថាន, វៀតណាម និងម៉ាឡេស៊ី ដោយបានរំលេចថា វប្បធម៌ចម្រុះជាតិសាសន៍ និងស្មារតីសហការគ្នាបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យកាន់តែអស្ចារ្យ និងគួរជាទីមោទនៈ។ ការប្រកួតឆ្នាំនេះបានទាក់ទាញសិស្សានុសិស្សចូលរួមប្រកួតចំនួនប្រមាណ ៦,៥០០នាក់មកពីជុំវិញពិភពលោក ដែលនេះសបញ្ជាក់ពីភាពជោគជ័យ និងតួនាទីដ៏សំខាន់របស់ការប្រកួតប្រជែងក្នុងការលើកកម្ពស់ឧត្តមភាពនៃការសិក្សាគណិតវិទ្យា និងការបង្កជាកាលានុវត្តភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាសកល។

វេទិកានេះ មិនត្រឹមតែចូលរួមលើកកម្ពស់ស្តង់ដាគណិតវិទ្យានៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបំផុសទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រគណិតវិទ្យាក្នុងចំណោមបណ្តាប្រទេសដទៃនៅទូទាំងពិភពលោកផងដែរ។ តាមរយៈវេទិកាផ្លាស់ប្តូរ និងកិច្ចសហការគ្នាជាមួយបញ្ញវន្តវ័យក្មេងមកពីប្រទេសផ្សេងៗក្នុងការប្រកួតគណិតវិទ្យានេះ នឹងជំរុញឱ្យបញ្ញវន្តវ័យក្មេងមានភាពអង់អាច ឈានទៅដល់ការអភិវឌ្ឍសមត្ថភាពប្រកបដោយសក្តានុពលពេញលេញ និងថែមទាំងលើកកម្ពស់ស្មារតីការរុករក ភាពអត់ធ្មត់ ការច្នៃប្រឌិត និងការស្រឡាញ់សិក្សាគណិតវិទ្យា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាផ្លែផ្កានាពេលនេះរបស់យុវសិស្សជ័យលាភីទាំងអស់ ដោយគូសបញ្ជាក់ថាសមិទ្ធផលនេះនឹងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់នៅក្នុងវិថីជីវិតសិក្សាគណិតវិទ្យានាពេលខាងមុខ ជាក់ស្តែង គណិតវិទ្យាមិនមែនគ្រាន់តែជាការគិតលេខនោះទេ ថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍនូវបំណិនត្រិះរិះពិចារណាស៊ីជម្រៅ ការដោះស្រាយបញ្ហា និងជំនាញវិភាគបញ្ហា ដែលមានសារៈសំខាន់បំផុតនៅគ្រប់វិស័យ និងសម្រាប់ភាពជោគជ័យក្នុងជីវិត ៕

អត្ថបទដែលជាប់ទាក់ទង