**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ក្រសួងបរិស្ថាន៖ វិស័យប្រេងឥន្ធនៈបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត ឈានឆ្ពោះទៅអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ កម្ពុជាស្អាត គ្មានការបំពុល គឺជាការងារអាទិភាពរបស់ក្រសួងបរិស្ថានក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងសង្គម ហើយឆ្លើយតបនឹងការងារដ៏សំខាន់នេះ វិស័យប្រេងឥន្ធនៈដែលមានការទទួលខុសត្រូវខ្ពស់ បានប្តេជ្ញាចិត្តចូលរួមចំណែកលើការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់ ធ្វើឱ្យខ្យល់កម្ពុជាស្អាត ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនប្រេងឥន្ធនៈនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO V) នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនប្រេងឥន្ធនៈក្នុងការរួមចំណែកធ្វើឱ្យខ្យល់របស់កម្ពុជាស្អាត គ្មានការបំពុល និយាយជារួម សុខភាពជាកត្តាសំខាន់ណាស់សម្រាប់អាយុជីវិតប្រជាពលរដ្ឋគ្រប់រូប បើគ្មានសុខភាពគឺគ្មានជីវិត ហើយបើគ្មានជីវិតក៏គ្មានបរិស្ថានដែរ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាកំណត់យកអាទិភាពទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវគោលដៅយុទ្ធសាស្រ្តចំនួន៥ ដែលរួមមាន ទី១ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។ ទី២ បង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន។ ទី៣ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។ ទី៤ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ទី៥ ត្រូវធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង