**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តកណ្ដាល៖ ការអភិវឌ្ឍជាតិមាតុភូមិ កម្លាំងយុវជន និងកុមារ ជាកម្លាំងមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៣- ២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការអភិវឌ្ឍជាតិមាតុភូមិ កម្លាំងយុវជន និងកុមារជាកម្លាំងចលករមិនអាចខ្វះបាន និងជាកម្លាំងបន្តវេន ហើយជាកម្លាំងមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើយុវជន និងកុមារ បើតាមគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត ដែលមានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមាន៖ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្តល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។ ទន្ទឹមគ្នានេះ ការអប់រំបំណិនជីវិតនេះ ពិតជារួមចំណែកសំខាន់ ជាពិសេសសម្រាប់សិស្សានុសិស្សដែលជាវ័យមួយ ដែលត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញា រាងកាយសង្គម ផ្លូវ ចិត្ត និងសមត្ថភាព។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ សូមចូលរួមរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ការកសាង និង ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំណែទម្រង់អភិបាលកិច្ច ដើម្បីធានាថារដ្ឋបាលសាធារណៈដំណើរការដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់ ហើយត្រូវការការពារឱ្យបានដាច់ខាតនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានមានប្រសាសន៍ថា សកម្មភាពកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ» បានប្រព្រឹត្តទៅយ៉ាងជោគជ័យដោយបាន ធ្វើកិច្ចពិភាក្សាពិសេសរបស់ប្រតិភូឆ្នើមនៃក្រុមប្រឹក្សាយុវជន-កុមារ ក្រោមប្រធានបទ៖ ១.កូនល្អ, ២.សិស្សល្អ, ៣. មិត្តល្អ, ៤.តួនាទីក្រុមប្រឹក្សាយុវជន, ៥.ពលរដ្ឋសកម្ម និង៦. តួនាទីដឹកនាំយុវជន និងកុមាររបស់គណៈគ្រប់គ្រងសាលារៀន។ បានធ្វើបទបង្ហាញស្តីពីចាប់ផ្តើមរបស់យុវជននិងកុមារ ដើម្បីក្លាយខ្លួនជាពលរដ្ឋសកម្ម និងជាពលរដ្ឋ ឌីជីថល។ ជាលទ្ធផលកិច្ចប្រជុំ អង្គភាព និងបុគ្គលមានស្នាដៃល្អលើការជំរុញ និងអនុវត្តដំណើរការការងារក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ដែលទទួលបាននូវស្នាដៃល្អ មានក្រុង-ស្រុកចំនួន៣ សាលាចំនួន៣ និងបុគ្គលចំនួន ២៩១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង