**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំនិងសម្របសម្រួលជំនួបពិភាក្សាការងារជាមួយតំណាងអង្គការ People in Need (PIN)

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលពិភាក្សាការងារជាមួយតំណាងអង្គការ People in Need (PIN)។

សូមជម្រាបថា ជំនួបពិភាក្សាការងារនេះមានការចូលរួមពី អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នាយកដ្ឋានឧតុនិយម នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ និងមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង ព្រមទាំងលោក Bouchane Aaron Evan នាយកប្រចាំប្រទេស លោក Cassinerio Alessandro ប្រធានកម្មវិធីប្រចាំប្រទេស លោក Laube Lukáš ទីប្រឹក្សាថ្នាក់តំបន់ និងមន្ត្រីបច្ចេកទេសនៃអង្គការ PIN សរុបចំនួន ១៥នាក់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃជំនួបពិភាក្សាការងារនាពេលនេះ គឺដើម្បីពិភាក្សាទៅលើកិច្ចការងារស្តីពីការចាប៉ដៃគូសហការ ការពង្រឹងការតាមដាន និងបច្ចេកទេសនៃការព្យាករគ្រោះទឹកជំនន់ ក៏ដូចជាការអភិវឌ្ឍបន្ថែមទៅលើឧបករណ៍ទេពមច្ឆានៃប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ របស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ PIN លើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសគាំទ្រចំពោះការពង្រឹងការតាមដាន ការព្យាករគ្រោះទឹកជំនន់ និងប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ នៅកម្ពុជា និងការកសាងឱកាសរកមូលនិធិធ្វើការរួមគ្នា។

សូមបញ្ជាក់ថា អង្គការ People in Need (PIN) បាននឹងកំពុងកសាងភាពធន់របស់ សហគមន៍មូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងជួយគាំទ្រនៅពេលដែលពួកគាត់រងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ តាមរយៈការបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដែលផ្តល់ព័ត៌មានជាមុនអំពីគ្រោះមហន្តរាយដែលនឹងកើតឡើងនាពេលខាងមុខ។ ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ បាននិងកំពុងបន្តនូវការអនុវត្តវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងពង្រីកមុខងាររបស់ខ្លួនឱ្យកាន់តែងាយស្រួលសម្រាប់សហគមន៍ទាំងអស់ទូទាំងប្រទេសក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង