**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

វិបុលភាពនិងស្ថិរភាពនៃតំបន់ម៉ាកាវក្រោមគោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជាខួប ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសចិនវិញរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ។ គិតចាប់ពីខែធ្នូ ឆ្នាំ ១៨៨៧ រហូតដល់ខែធ្នូ ឆ្នាំ ១៩៩៩ តំបន់ម៉ាកាវបានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអាណានិគមព័រទុយហ្កាល់អស់រយៈពេល ១១២ ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋម៉ាកាវត្រូវបាត់បង់នូវអធិបតេយ្យនិងត្រូវគោរពប្រតិបត្តិតាមប្រព័ន្ធគ្រប់គ្រងរបស់ព័រទុយហ្កាល់ ។

បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ រដ្ឋាភិបាលមជ្ឈិមចិនមិនបានដាក់កំហិតឱ្យតំបន់ម៉ាកាវប្រតិបត្តិតាមរបបនយោបាយនៃតំបន់ដីគោកដែលកំពុងអនុវត្តនោះទេ តែបានអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»ដោយផ្អែកលើបុរេលក្ខខណ្ឌនៃគោលការណ៍ចិនតែមួយ ហើយបង្កើតនូវ«តំបន់រដ្ឋបាលពិសេសម៉ាកាវ»ដែលមានសិទ្ធិសេរីភាពពេញលេញនិងការអភិវឌ្ឍដោយម្ចាស់ការ ព្រមទាំងលើកទឹកចិត្តឱ្យ«ពលរដ្ឋម៉ាកាវគ្រប់គ្រងម៉ាកាវ» ពោលគឺបរិបទសង្គមរបស់ម៉ាកាវនឹងរក្សាភាពដើមដដែល ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តាំងពីដើមមក «កាស៊ីណូ»គឺជាមុខរបរធំបំផុតនិងជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ម៉ាកាវ ប៉ុន្តែមុខរបរដែល«ធំដាច់គេតែឯង»បែបនេះវាខ្វះកម្លាំងប្រកួតប្រជែង ហើយសមត្ថភាពបង្ការហានិភ័យក៏មិនសូវរឹងមាំដែរ ។ អាស្រ័យហេតុនេះ បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ រដ្ឋបាលតំបន់ម៉ាកាវបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមិនពឹងផ្អែកតែលើមុខរបរកាស៊ីណូដូចគ្រាមុនៗទៀតឡើយ ពោលគឺអភិវឌ្ឍទាំងវិស័យសុខាភិបាល ហិរញ្ញវត្ថុទំនើប បច្ចេកវិទ្យាខ្ពស់ ពិព័រណ៍និងពាណិជ្ជកម្ម កីឡានិងវប្បធម៌ជាដើម ។ នៅក្នុងឆ្នាំ ២០២៣ រចនាសម្ព័ន្ធនៃចំណូលផ្នែកកាស៊ីណូរបស់ម៉ាកាវត្រូវបានកែលម្អថែមទៀត ដែលក្នុងនោះផលិតផលសរុបនៃមុខរបរមិនមែនកាស៊ីណូត្រូវជា ៦១.៧% នៃផលិតផលសរុបរបស់ម៉ាកាវ ដែលបានកែប្រែជាបណ្តើរៗនូវនិម្មាបនកម្មដែលមុខរបរកាស៊ីណូ«ធំដាច់គេ» ហើយជំរុញឱ្យសេដ្ឋកិច្ចរបស់ម៉ាកាវកាន់តែមានស្ថិរភាព ពិពិធកម្ម និងកាន់តែមានភាពធន់សម្រាប់ឆ្លើយតបនឹងហានិភ័យ ។

ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ម៉ាកាវដោយផ្តោតសំខាន់លើវិស័យទេសចរណ៍វប្បធម៌ក៏បានផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកផងទាំងពួងជាបណ្តើរៗផងដែរ ពោលគឺប្តូរពី«ទីក្រុងកាស៊ីណូ»មកជា«ទីក្រុងទេសចរណ៍» ។ ការធ្វើពិពិធកម្មវិស័យទេសចរណ៍បានញ៉ាំងឱ្យម៉ាកាវក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសចិន ។ ភាពទាក់ទាញនៃការច្របាច់បញ្ចូលគ្នារវាងវប្បធម៌ចិននិងវប្បធម៌ព័រទុយហ្កាល់ជាដើមបានក្លាយជាធនធានទេសចរណ៍ដ៏មានឧត្តមភាពរបស់ម៉ាកាវ ។ គិតត្រឹមដើមខែវិច្ឆិកាឆ្នាំនេះ មានភ្ញៀវទេសចរបរទេសសរុបជាង ៣០ លាននាក់បានចូលទៅទស្សនាម៉ាកាវ ។ បច្ចុប្បន្ន ក្រៅពីសង្កាត់ប្រវត្តិសាស្ត្ររបស់ម៉ាកាវដែលមានរចនាបថពហុជាតិត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក អង្គការយូណេស្កូក៏បានផ្តល់ពានរង្វាន់«ទីក្រុងម្ហូបអាហារឆ្ងាញ់បែបច្នៃប្រឌិតថ្មី»ដល់ម៉ាកាវទៀតផង ពិសេសម៉ាកាវក៏បានទទួលងារជា«ទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា»ប្រចាំឆ្នាំ ២០២៥ ដែលបង្ហាញពីភាពបរិយាបន្ននៃវប្បធម៌របស់ម៉ាកាវ ។

យ៉ាងណាមិញ រឿងដែលពលរដ្ឋម៉ាកាវយកចិត្តទុកដាក់បំផុតគឺថា តើក្រោយពេលដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសវិញ អ្នកក្រុងម៉ាកាវនឹងមានជីវភាពបែបណា ? មុនពេលវិលត្រឡប់ចូលមាតុប្រទេសវិញ សេដ្ឋកិច្ចរបស់ម៉ាកាវមានកំណើនអវិជ្ជមានរយៈពេល ៤ ឆ្នាំជាប់ៗគ្នា អត្រាបង់បាត់ការងារមានរហូតដល់ទៅ ៦% ។ ក្រោមពេលវិលត្រឡប់ចូលមាតុប្រទេសវិញ ក្រោមការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលមជ្ឈិម ចាប់ពីឆ្នាំ ២០១២ មក អត្រាបង់បាត់ការងាររបស់ម៉ាកាវបានរក្សាក្នុងកម្រិតទាបជាង ២% ជាប់រហូតមក ឯប្រាក់ចំណូលប្រចាំខែរបស់អ្នកមានការងារធ្វើបានកើនពីចំនួន ៤៩២០ ដុល្លារម៉ាកាវនៅឆ្នាំ ១៩៩៩ ដល់ចំនួន ១៧៥០០ ដុល្លារម៉ាកាវនៅឆ្នាំ ២០២៣ ។

ស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច ម៉ាកាវក៏បានផ្តោតសំខាន់លើសុខុមាលភាពរបស់ប្រជាជនផងដែរ ។ មនុស្សវ័យជរាដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងទៅអាចព្យាបាលជំងឺដោយមិនគិតថ្លៃ ដែលធ្វើឱ្យអាយុរំពឹងរស់ជាមធ្យមរបស់ប្រជាជនកើនពី ៧៧.៩ ឆ្នាំក្នុងឆ្នាំ ១៩៩៩ដល់ ៨៣.១ ឆ្នាំក្នុងឆ្នាំ ២០២៣ ។ ម៉្យាងវិញទៀត សិស្សានុសិស្សអាចសិក្សាដោយឥតគិតថ្លៃក្នុងរយៈពេល ១៥ ឆ្នាំ ។ បើតាមការធ្វើតេស្តរបស់ផែនការវាយតម្លៃអន្តរជាតិសម្រាប់សមត្ថភាពសិស្សនៅឆ្នាំ ២០២២ ឱ្យដឹងថា សមត្ថភាពទូទៅរបស់សិស្សានុសិស្សមានអាយុ ១៥ ឆ្នាំនៃតំបន់ម៉ាកាវគឺស្ថិតនៅលំដាប់ទី ២ លើពិភពលោក ដែលបានរំលេចអំពីគុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំរបស់ម៉ាកាវ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ តំបន់ម៉ាកាវដែលផ្អែកលើឧត្តមភាពផ្នែកពិពិធកម្មសេដ្ឋកិច្ចនិងវប្បធម៌របស់ខ្លួន បានចូលរួមការធ្វើសមាហរណកម្មជាមួយតំបន់ក្វាងទុងនិងហុងកុង ដែលបានបំពេញបន្ថែមគ្នានូវឧត្តមភាពរៀងៗខ្លួន ធ្វើឱ្យសេដ្ឋកិច្ចម៉ាកាវមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ។ ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសវិញ ផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាកាវបានកើនពី ៥១.៩ ប៊ីលានដុល្លារម៉ាកាវក្នុងឆ្នាំ ១៩៩៩ ដល់ចំនួន ៣៧៩.៥ ប៊ីលានដុល្លារម៉ាកាវក្នុងឆ្នាំ ២០២៣ ពោលគឺកើនឡើងចំនួន ៦ ដង ។ ចំណែក ៩ ខែដើមឆ្នាំនេះ GDP របស់ម៉ាកាវមានចំនួន ៣០១ ប៊ីលានដុល្លារម៉ាកាវ កើនឡើង ១១.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។

ជារួម គោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់គ្រប់គ្រងតំបន់ម៉ាកាវ ដែលបាននាំមកនូវស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ម៉ាកាវ ហើយពលរដ្ឋម៉ាកាវនិងអ្នកដែលរស់នៅក្នុងតំបន់ម៉ាកាវទាំងអស់ក៏សុទ្ធតែទទួលបានផលលាភផងដែរ ។ ដើរទន្ទឹមនឹងជំហាននៃការធ្វើទំនើបកម្មតាមបែបផែនចិនរបស់រដ្ឋាភិបាលមជ្ឈិម តំបន់ម៉ាកាវបាននិងកំពុងរួមបញ្ចូលកាន់តែស៊ីជម្រៅជាមួយការអភិវឌ្ឍរបស់មាតុប្រទេស អនាគតរបស់ម៉ាកាវប្រាកដជានឹងកាន់តែល្អប្រសើរ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង