សត្វស្លាបនៅបឹងព្រែកល្ពៅ ខេត្តតាកែវ មានការកើនឡើង

ភ្នំពេញ៖ ប្រភពពីក្រសួងបរិស្ថានបានបញ្ជាក់ថា ដោយសារអភិរក្សបានល្អ ធ្វើឲ្យសត្វស្លាបនៅបឹងព្រែកល្ពៅ ខេត្តតាកែវ មានការកើនឡើង។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ លោក ងឹម សារឹម មន្ត្រីឧទ្យានុរក្សសហការជាមួយមន្ត្រីអង្គការជីវិតធម្មជាតិនៅកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីបរិស្ថាន ទាក់ទងនិងសត្វក្រៀល ហើយសត្វស្លាបផ្សេងទៀត នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជូនប្រជាពលរដ្ឋចំនួន២៦នាក់/ស្រី២២នាក់ នៅភូមិក្តុលជ្រុំ និងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
មន្រ្តីឧទ្យានុរក្សសហការជាមួយកម្លាំងនគរបាល ចុះល្បាតក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាលទ្ធផលពុំជួបបទល្មើសអ្វីឡើយ៕

