**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យពលរដ្ឋនៅឃុំស្រែគរ ធ្វើជាគំរូផ្នែកកសិកម្ម

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តប្រជាពលរដ្ឋនៅឃុំស្រែគរជាង១.០០០គ្រួសារ ឱ្យបង្កើនធ្វើការងារកសិកម្មបន្តទៀតក្នុងពេលដែលឆ្នាំ២០២៣ កន្លងមកនេះ បងប្អូនយើងរកប្រាក់ចំណូលបានជាងមួយលានដុល្លារ សម្រាប់បង្កើនជីវភាពរស់នៅ។

ក្នុងពិធីសម្ពោធផ្លូវនៅឃុំស្រែគរក្នុងស្រុកសេសានខេត្តស្ទឹងត្រែង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅឃុំស្រែគរ ជាគំរូក្នុងការធ្វើដំណាំកសិកម្ម និងរកបានប្រាក់ចំណូលបានច្រើនជាងបណ្តាឃុំផ្សេងៗទៀតនៅខេត្តស្ទឹងត្រែង ដែលជាផ្នែកមួយបានលើកកម្ពស់ ជីវភាពក្នុងការចិញ្ចឹមគ្រួសារបានធូរធារ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ផលប្រយោជន៍ដ៍សំខាន់នេះ ពុកម៉ែបងប្អូនត្រូវប្រឹងប្រែង បន្តទៀត ក្នុងការពង្រីកជីវភាពគ្រួសាររបស់យើងតាមរយៈការបង្កបង្កើនផល កុំទុកដីឲ្យទំនេរ ព្រោះយើងទទួលបាន របបគោលនយោបាយពីរាជរដ្ឋាភិបាល បានទាំង ដីលំនៅឋាន និងដីកសិកម្ម។

អញ្ចឹងឱកាសការងារក៏មានឱកាសរកទទួលទានក៏មានហើយ ធ្វើម៉េចមួយទៀតជំរុញឲ្យកូនៗ ដើម្បីឲ្យជីវភាពយើងកាន់តែធូរធារទៀត ត្រូវតែជំរុញកូនៗយើងនេះឲ្យបានទៅរៀននៅតាមសាលា កុំឲ្យគាត់បោះបង់ចោលសាលាក្រោមរូបភាព ពុកម៉ែទៅចំការ ទុកកូនធំឲ្យនៅមើលកូនតូច កូនធំគ្នាអត់បានរៀន តើសសរទ្រូងរបស់គ្រួសារយើងទៅជាយ៉ាងណា។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា កាតព្វកិច្ចនេះអាជ្ញាធរស្រុក ឃុំតែងតែអប់រំប្រជាពលរដ្ឋយើងជារឿយៗរួចមកហើយ ជាមួយនេះស្រុកសេសានបានកំណត់យកឃុំស្រែគរធ្វើជាឃុំគំរូ ក្នុងចំណោមឃុំចំនួន០៧ ព្រោះប្រជាពលរដ្ឋជាង១.០០០គ្រួសារនេះ មានភាពឧស្សាហ៍ព្យាយាមទាំងការងារបង្កបង្កើនផល និងការចូលរួមក្នុងកិច្ចការសង្គមផងដែរ។

លោក ហ្វឿន ជឿន តំណាងឱ្យប្រជាពលរដ្ឋឃុំស្រែគរ បានបញ្ជាក់ថា នេះជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែខិតខំប្រឹងប្រែងបន្ត ដើម្បីលើកកម្ពស់ទាំងផ្នែកសន្តិសុខស្បៀង និងការពង្រឹងកាងារអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើង។

សូមបញ្ចាក់ថា៖ ប្រជាពលរដ្ឋឃុំស្រែគរបច្ចុប្បន្នមានជីវភាពរីកចម្រើនជាងឆ្នាំកន្លងមក បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានរៀបចំឱ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ស្រមតាមយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាល ជាក់ស្តែងផ្លូវដែលសម្ពោធដាក់ឱ្យប្រើប្រាស់ពេលនេះ មានប្រវែងជាង៧គីឡូម៉ែត្របន្ថែមទៀតសម្រាប់ធ្វើចរាចរណ៍ឆ្ពោះទៅកាន់តំបន់អភិវឌ្ឍលំនៅដ្ខាន និងផ្នែកវិស័យកសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង