**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវបន្តពង្រឹងការផ្តល់សេវាសង្រ្គោះនៅកន្លែងឱ្យកាន់តែរឹងមាំ និងបង្កើនមធ្យោបាយសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរ ដើម្បីធានាការសង្រ្គោះបានទាន់ពេលវេលា

 

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក SUZUKI Mudai តំណាងអង្គការ JICA នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនៃពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃគម្រោង ដែលបានរួមចំណែកជាសារវ័ន្តដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរពីការអនុវត្តអាទិភាពផ្តោតលើ ១. ការកែលម្អគុណភាពសេវា ២. ការលើកកម្ពស់សមត្ថភាពផ្តល់សេវាសង្គ្រោះបឋម សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ៣. ការពង្រីកសេវាជំងឺមិនឆ្លង និង៤. ការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោងនៅមណ្ឌលសុខភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ទូទាំងប្រទេស (តាមរយៈមន្ទីរសុខាភិបាលខេត្តទាំង១៤ ជាប់ព្រំដែន ដែលបានទទួលរថយន្តគិលានសង្រ្គោះនាពេលនេះ) ត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ៖

១. រក្សាភាពបុរេសកម្ម និងសកម្ម នៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លងនិងហានិភ័យសុខភាពសាធារណៈដ៏ទៃ និងធ្វើការឆ្លើយតបទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងវិធានចត្តាឡីស័កតាមច្រកព្រំដែនអន្តរជាតិ គឺត្រូវត្រៀមការពារ និងទប់ស្កាត់ហេតុការណ៍ហានិភ័យនានាជាមុន
២. បន្តលើកកម្ពស់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងសុវត្ថិភាព គឺត្រូវយកចិត្តទុកដាក់លើសម្ភារបរិក្ខារពេទ្យ ឱសថ និងធនធានមនុស្ស
៣. រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត រវាងគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងប្រជាជនមូលដ្ឋាន គឺត្រូវផ្តល់ភាពផ្សភ្ជាប់រវាងអ្នកជំងឺ/ប្រជាជនតាមរយៈការគោរព និងផ្តល់តម្លៃដែលជាប្រពៃណីដ៏ល្អរបស់កម្ពុជា
៤. យកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំរថយន្តគិលានសង្គ្រោះឱ្យស្ថិតក្នុងស្ថានភាពអាចចេញប្រតិបត្តិការបានគ្រប់ពេល គឺត្រូវបណ្តុះបណ្តាលមន្រ្តី បុគ្គលិកឱ្យល្អ មានឧបករណ៍គ្រប់គ្រាន់អាចប្រើប្រាស់បាន ថែរក្សា ត្រួតពិនិត្យឱ្យបានជាប្រចាំធានាការប្រើប្រាស់បានយូរ បន្ថែមលើនេះក៏ត្រូវត្រៀមលក្ខណៈសមស្របនៅមន្ទីរពេទ្យដើម្បីត្រៀមសង្រ្គោះអ្នកជំងឺឱ្យបានសមស្រប
៥. ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូនឱ្យបានល្អ ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល អន្តរាគមន៍សុខភាពសាធារណៈ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ និងការអនុវត្តគម្រោងនានា និងបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់មូលនិធិឥតសំណងនៅក្នុងគម្រោងខាងលើ ក៏ដូចជាគម្រោងដ៏ទៃទៀត ដែលបាន និងកំពុងអនុវត្តក្នុងវិស័យសុខាភិបាល នៅក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាលនឹងបន្តលើកកម្ពស់កិច្ចសហការជាមួយ ADB ក្នុងការអនុវត្តគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងហិរញ្ញប្បទានបន្ថែម គម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅកម្ពុជា ដែលកំពុងត្រូវបានកែសម្រួលឱ្យទៅជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័ន្ធសុខាភិបាល ដែលឆ្លើយតបទៅនឹងសកម្ម ភាពនៃផែនការអាទិភាព។

អត្ថបទដែលជាប់ទាក់ទង